មន្រ្តីអាស៊ានកំណត់របៀបវារៈសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី
បណ្តាឧត្តមមន្ត្រីអាស៊ាន បានបិទកិច្ចប្រជុំពិភាក្សារយៈពេល៤ថ្ងៃរបស់ខ្លួនដែលបានត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី២០ ជាមួយនឹងការចូលរួមពីបណ្តាមេដឹកនាំប្រទេសអាស៊ាន និងប្រទេសជាដៃគូអាស៊ានទាំងឡាយ នៅថ្ងៃអង្គារ៍ ទី៦ មីនា ២០១២។
ឧត្តមមន្ត្រីអាស៊ានបានធ្វើការពិភាក្សាទៅលើបញ្ហាមួយចំនួនទាក់ទង ទៅនឹងដំណើរនៃការកសាងសហគមន៍អាស៊ានដូចជា៖ សេចក្ដីថ្លែងការណ៍អាស៊ានស្ដីពីសិទ្ធិមនុស្ស ដែលប្រទេសសមាជិកអាស៊ានបានឯកភាពតាមសំណើរបស់កម្ពុជាក្នុងការចេញសេចក្ដីថ្លែងការណ៍នេះ។
ឧត្តមមន្ត្រីអាស៊ាន បានឯកភាពជួបប្រជុំជាមួយគណៈកម្មការ អន្តររដ្ឋាភិបាលអាស៊ានស្ដីពីសិទ្ធិមនុស្សដើម្បីផ្ដល់ការគាំទ្រខាងនយោបាយដល់គណៈកម្មការនេះ ដោយជួយជំរុញការបញ្ចប់សេចក្ដីព្រាង និង សេចក្ដីថ្លែងការណ៍អាស៊ានស្ដីពីសិទ្ធិមនុស្សនេះ ឲ្យបានឆាប់មុនកិច្ចប្រជុំកំពូលអាស៊ានលើកទី២០ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០១២ ខាងមុខនេះ៕