នាយករដ្ឋមន្រ្តីអូស្ត្រាលីបារម្ភពីគោលនយោបាយអន្តោប្រវេសន៍របស់បក្សប្រឆាំង
លោកស្រី Julia Gillard នាយករដ្ឋមន្រ្តីអូស្ត្រាលីមានប្រសាសន៍ថា លោកស្រីមានការខ្វាយខ្វល់យ៉ាងខ្លាំងដោយសារបក្សប្រឆាំងមានបំណង ពង្រីកកម្មវិធីផ្ដល់ទិដ្ឋាការលេខ៤៥៧ ដែលអនុញ្ញាតឲ្យនាំនិយោជិតបរទេសមកធ្វើការនៅក្នុងប្រទេស អូស្រ្តាលី ។
កាលពីថ្ងៃសៅរ៍ រដ្ឋាភិបាលបានប្រកាសនូវការបង្រ្កាបទៅលើការប្រើច្បាប់ទិដ្ឋា ការ ៤៥៧ ខុសគោលបំណងដោយនិយាយថា ខ្លួនមានការបារម្ភអំពីការប្រើល្បិចកេងយកផលប្រយោជន៍លើទិដ្ឋា ការនេះពីសំណាក់និយោជកខិលខូច។
បក្សប្រឆាំង បានស្នើសុំឲ្យរដ្ឋាភិបាល ផ្ដល់នូវភស្តុតាងអំពីការប្រើល្បិចច្បិច យកផលប្រយោជន៍លើទិដ្ឋា ៤៥៧នេះ ដោយលើកនូវសំណួរថាតើវិធានការបង្រ្កាបលើបទល្មើសទិដ្ឋាការពីសំណាក់ រដ្ឋាភិបាលនេះ គឺធ្វើឡើងដោយសារសម្ពាធពីសហជីពឬក៏យ៉ាងណា។
ទោះជា យ៉ាងណាក្ដី លោកស្រី Julia Gillard និយាយថា រដ្ឋាភិបាល លោក ស្រីកំពុងតែការពារផលប្រយោជន៍របស់បុគ្គលិក អូស្ត្រាលីទាំងឡាយ។
លោក ស្រីថ្លែងថា លោកស្រីមានការខ្វាយខ្វល់ទៅនឹងអ្វីដែលបក្សប្រឆាំងបាននិយាយថា អំពីទិដ្ឋាការលេខ៤៥៧នេះ ណាស់។ បើសិនជាទិដ្ឋាការនេះក្លាយ ទៅជាចំណុចសំខាន់នៃគោលនយោបាយអន្តោប្រវេសន៍របស់បក្ស ប្រឆាំង នៅពេលដែលពួកគេឡើងកាន់អំណាចនោះ បញ្ហានេះនឹងនាំមកនូវកង្វល់យ៉ាងធំហើយ៕ (Radio Australia)