កម្ពុជាប្រារព្វទិវាសិទ្ធិនារី​អន្តរជាតិលើកទី១០១

នៅ​ថ្ងៃ​ទី​ ៦​ មីនា ២០១២នេះ​ បណ្តា​សមាជិក​រដ្ឋសភា​ និង​ ​មន្រ្តី​រដ្ឋា​ភិបាល​កម្ពុជា​ បាន​ជូប​ជុំ​គ្នា​នៅ​វិមាន​រដ្ឋ​សភា​​ដើម្បី​ប្រារព្វ​ទិវា​សិទ្ធិ​នារី​អន្តរ​ជាតិ​ និង​ការ​ប្តេជ្ញា​បង្កើន​ចំនួន​ស្រ្តី​នៅ​ក្នុង​ស្ថាប័នរ​ដ្ឋ​ក្នុង​មុ​ខ​ងារ​ជា​ថ្នាក់​ដឹក​នាំ​។

​លោក​ ហេង​ សំរិន​ ប្រធាន​រដ្ឋសភា បាន​ថ្លែង​​នៅ​ក្នុង​ពិធី​​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​លើកទី​១០១ ​​ថា​ រូប​លោក​ផ្ទាល់​ ក៏​បាន​ចូល​រួម​​គាំទ្រ​ផងដែរ​ នូវ​ការ​លើក​កម្ពស់​​តួនាទីស្រ្តី តាម​រយៈ​ការ​ផ្តល់​ឱ្យ​ស្រ្តី​បាន​ចូល​រួម​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ ដែល​ជា​ចំណែក​មួយ​​នៃការ​ដឹក​នាំ​​កម្រិត​ជាតិ​ ជា​ពិសេស​នៅ​ថ្នាក់​មូលដ្ឋាន​។

​ជា​មួយ​គ្នា​នោះ​ដែរ​ លោក​ស្រី​ អ៊ឹង​ កន្ថាផាវី​ រដ្ឋ​មន្រ្តី​ក្រសួង​កិច្ចការ​នារី​ ក៏បាន​ថ្លែងផងដែរ ដោយ​សង្កត់​ធ្ងន់​ទៅ​លើ​​ការ​ពិនិត្យ​ឡើង​វិញ​​នូវ​ការ​អនុវត្ត​សិទ្ធិ​ជីវភាព​រស់នៅ​ គម្លាត​រវាង​ស្រ្តី​ និង​ បុរស​ និង​បញ្ហា​ប្រឈម​មុខ​ផ្សេងៗទៀត​ ដើម្បី​បន្ត​ជំរុញ​លើក​កម្ពស់​តួនាទី​របស់​ស្រ្តី​ឲ្យ​កាន់​តែ​ប្រសើរ​ថែម​ទៀត​៕​

Related Articles

Back to top button
Close
Close