បុរស​ម្នាក់​មាន​ជម្លោះ​ជា ​មួយ​ប្រពន្ធ​ ចង​ក​សម្លាប់​ ខ្លួន​

ភ្នំ​ពេញ៖ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ​បុរសម្នាក់ចងកសម្លាប់ខ្លួន​ស្ថិត​នៅ​ក្នុង​បន្ទប់​ជួល​លេខ៩តាម ផ្លូវលេខ៧០ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​ តាម​សាក្សី​បាន​អះអាងថា ដោយ​សារតែទាស់សំដីគ្នាជាមួយប្រពន្ធ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើត ហេតុបានឱ្យដឹងថា ជនរងគ្រោះមានអាយុ ជាង៤០ឆ្នាំ ប៉ុន្ដែមិនទាន់ស្គាល់ឈ្មោះនៅ ឡើយទេ ហើយ​​បានចងកសម្លាប់ខ្លួននៅក្នុង បន្ទប់ទឹក ហើយ​នៅ​ពេល​ប្រទះឃើញសព ជនរងគ្រោះ ប្រជាពលរដ្ឋនៅក្បែរខាងបាន ទាក់​ទង​ទៅ​សមត្ថកិច្ចមូលដ្ឋាន ដើម្បីមកចុះ ពិនិត្យនិងធ្វើកោសល្យវិច័យលើសពជនរង គ្រោះ ។

បើតាមសមត្ថកិច្ចមូលដ្ឋាន ជនរងគ្រោះ ពិតជាស្លាប់ដោយសារការធ្វើអត្ដឃាតប្រាកដ មែន មិន​មែនជាអំពើឃាតកម្មនោះឡើយ៕ ហេង នាង​

Hong-0336

Related Articles

Back to top button
Close
Close