លោក ហ៊ុន សែន រំឭកពីវិស័យ អត្ថិភាព ដែលជាយុទ្ធសាស្ត្រ របស់រដ្ឋាភិបាល
ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតពីសកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ឯវិទ្យាសា្ថនជាតិអប់រំកាលពីព្រឹកថ្ងៃទី២៦ កុម្ភៈនេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរំឭកឡើងវិញពីវិស័យអត្ថិភាព ដែលជាយុទ្ធសាស្ត្រ របស់រដ្ឋាភិបាល នាពេលកន្លងទៅ។
វិស័យអត្ថិភាពចំនួន៤ ដែលលោកបានដាក់ចេញតាំងតែពីឆ្នាំ ១៩៨៧ កាលពីសម័យរដ្ឋកម្ពុជាមកនោះមាន ទឹក ផ្លូវ ភ្លើង និង មនុស្ស ដែលវានៅតែមានតម្លៃ រហូតមកដល់ពេលនេះ។
លោក នាយករដ្ឋមន្ត្រី បានបន្ថែមថា ដោយសារតែមានទឹកគ្រប់គ្រាន់ បានធ្វើ ឲ្យវិស័យកសិកម្ម របស់កម្ពុជាមានការ រីកចម្រើន ។ ដោយបានបញ្ជាក់ថា នៅឆ្នាំនេះ កម្ពុជាទទួលបានស្រូវជាង ៤ លានតោន បើគិតជាអង្ករជាង ៣ លាន តោន៕