គ្រោះ​ថ្នាក់​ចរាចរ​ក្នុង​ថ្ងៃ​ទី​២៥​ កុម្ភៈ​ ស្លាប់​មនុស្ស​ ៣នាក់​ រ​ង​របួស​ធ្ងន់​ និង ​ស្រាល ​២០​នាក់​

ភ្នំពេញ ​៖ ​តាម​ការ​ឲ្យ​ដឹង​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ ករណី​គ្រោះថ្នាក់​ចរាចរ ​កើតឡើង​នៅ​ទូទាំង​ប្រទេស ​១៥​លើក (​យប់ ៨​លើក​) កាល​ពី​ថ្ងៃទី​២៥ ​ខែកុម្ភៈ ​ឆ្នាំ​២០១៣​ក ន្លង​ទៅ​នេះ​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ ៣​នាក់​ (​ស្រី​២​នាក់​) របួស​ធ្ងន់ ១១​នាក់​ (​ប្រុស​) របួស​ស្រាល ​៩​នាក់ (​ស្រី​ម្នាក់) ​​។

យោងតាម ​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹង​ថា នៅក្នុង​គ្រោះថ្នាក់​ចរាចរ​ទាំង ១៥​លើក បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ២៣​គ្រឿង ក្នុងនោះ​ម៉ូតូ ១២​គ្រឿង រថយន្ត​ធុន​តូច ១១​គ្រឿង និង ថ្មើរជើង​ម្នាក់។

​​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​ករណី​គ្រោះថ្នាក់​កើតឡើង គឺ​បណ្តាលមកពី​អ្នកបើកបរ​ល្មើស​ល្បឿន​កំណត់ ៤​លើក មិន​គោរព​ភ្លើង​សញ្ញា ៣​លើក ប្រជែង​គ្រោះថ្នាក់ ៣​លើក បត់​គ្រោះថ្នាក់ ២​លើក ស្រវឹង ៣​លើក ក្នុងនោះ​គ្រោះថ្នាក់​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព ១១​នាក់ (​យប់ ៣​នាក់)៕

index

Related Articles

Back to top button
Close
Close