បក្សប្រឆាំងដាក់ចេញនូវគោលនយោបាយសំខាន់៣ចំណុច
លោក Tony Abbott មេដឹកនាំបក្សប្រឆាំងអូស្ត្រាលីបានដាក់កំណត់ពេលយ៉ាងតែងដល់ខ្លួន លោកផ្ទាល់ ក្នុងការបញ្ឈប់ទូកអ្នកស្វែងសុំសិទ្ធិជ្រកកោន មិនឲ្យចូលមកកាន់ដែនទឹកអូស្ត្រា លីទៀតឡើយ បើសិនជាលោកជាប់ឆ្នោត។
មេដឹកនាំបក្សប្រឆាំងរូបនេះបានលើកនូវបញ្ហាសំខាន់ៗ៣ របស់បក្ស។ លោកមានគម្រោងបំបាត់ចោលនូវពន្ធលើកាបោន ព្រមទាំងពន្ធរ៉ែ និងបញ្ឈប់ទូកអ្នកស្វែងសុំសិទ្ធិជ្រកកោន។
លោក Wayne Swan រដ្ឋមន្រ្ដីផែនការថវិកាជាតិយល់ថា លោក Tony Abbott មិនអាចធ្វើការងារទាំងនេះបានឡើយ។
ព្រម ពេលនេះដែរ កូដកម្មអត់អាហារកំពុងតែប្រព្រឹត្តទៅនៅមន្ទីរឃុំឃាំងអន្តោប្រវេសន៍ នៅលើកោះ ណូរូ ដោយបណ្ដាសកម្មជនជនភៀសខ្លួននិយាយថា ជនជាប់ឃុំអ៊ីរ៉ង់ចំនួន៤នាក់បានដេរមាត់របស់ខ្លួនជិត ដើម្បីកូដកម្មអត់អាហារនេះ៕ (Radio Australia)