ចុះ​បើ​ព្យុងយ៉ាង​ក្លាយ​ជា​ផ្សារ​លក់​នុយក្លេអ៊ែរ ?!

ម្តង​ហើយ​ម្តង​ទៀត កូរ៉េខាងជើង​បាន​គំរាម​កំហែង​ខ្លាំង​កូរ៉េខាង​ត្បូង​ជា​បង​ប្អូនបង្កើត​ គូសត្រូវ​នឹង​​គ្នា​មិន​ឱ្យ​លូក​ដៃ​ ជាមួយ​នឹង​សហគមន៍​អន្តរជាតិ​ក្នុង​ការ​ដាក់សម្ពាធ ឬ​​គាំទ្រ​អនុម័ត​សេចក្តី​សម្រេច​ចិត្ត​របស់​អង្គការប្រជាជាតិ​​​ដាក់​ ទណ្ឌកម្ម​ប្រឆាំង​នឹងកម្មវិធី​នុយក្លេ អ៊ែរ​​កូរ៉េខាង​ជើង។ កម្មវិធី​នុយក្លេអ៊ែរ ដែល​​ទំហំ​នៃ​ការ​គំរាម​កំហែង​ពិភពលោក​ ស្ថិត​នៅ​ជា​ចំណុច​ពិភាក្សា​គ្នា​នៅ​ឡើយទេ ចំពោះ​អ្នក​ឯកទេស។ ប៉ុន្តែ​គ្រប់គ្នា​សុទ្ធ​តែ​ព្រមព្រៀង និង​យល់​ស្រប​គ្នា​ថា ពិភពលោកកំពុង​ប្រឈម​នឹង​គ្រោះ​ថ្នាក់​នៃ​ការ​រីកសាយភាព​នុយ ក្លេអ៊ែរ។

មាន ​សំណួរ​ច្រើន​ តែ​គ្មាន​ចម្លើយ​នៅ​ឡើយទេ ក្រោយ​​​ការ​បាញ់​សាកល្បង​នុយក្លេអ៊ែរ​លើក​ទីបី​ ប្រកប​ដោយ​ជោគជ័យ របស់កូរ៉េខាង​ជើង។ កូរ៉េខាង​ត្បូង ជប៉ុន ព្រមទាំង​សហរដ្ឋ​អាមេរិក នៅ​តែ​ពុំ​ទាន់​អាច​​ប្រមូល​បាន​កម្ទេចសំណល់​​វិទ្យុសកម្មនៃ​គ្រាប់​ នុយក្លេ អ៊ែរ​កូរ៉េខាង​ជើង​ បាញ់​កាលពី​ថ្ងៃទី​១២​កុម្ភៈ ដើម្បី​ធ្វើ​វិភាគ​បាន​ថា ជា​គ្រាប់​ផលិត​ដោយ​សារធាតុ​អ៊ុយរ៉ានីញ៉ូម ឬ​ផ្លុយតូនីញ៉ូម។ ប៉ុន្តែ​ដោយ​ហេតុ​ថា​កម្លាំង​ផ្ទុះ​មាន​កំរិត​ខ្លាំង​ អ្នក​ជំនាញ​ជាច្រើន​សន្មត់​ថា​ ព្យុងយ៉ាង​ទំនង​ជា​សម្រេច​បាន​ជា​លើក​ទី​មួយ​ ការ​ប្រើ​ធាតុ​អ៊ុយរ៉ានីញ៉ូម។

ដូច្នេះ​ហើយ​បាន​ជា​រហូត​មក​ទល់​នឹង​ពេល​អ្នក​ឯកទេស​មិន​ទាន់​ចុះ​សម្រុង​ គ្នា​នៅ​ឡើយ​អំពី​ទំហំ​ និង​ពេលវេលា​នៃ​ការ​គំរាម​កំហែង​នុយក្លេអ៊ែរ​កូរ៉េខាង​ជើង​។ ប៉ុន្តែ​ទាំង​អស់​គ្នា​យល់​ថា​ គ្រោះថ្នាក់​នៃ​ការ​រីកសាយភាយ​នុយក្លេអ៊ែរ​កំពុង​កើត​មាន ៖
ព្យុងយ៉ាង​មាន​​នុយក្លេអ៊ែរ មាន​អាវុធ​មីស៊ីល បាលីស្ទិក នឹង​រុញ​ច្រាន​ប្រទេស​ក្នុង​តំបន់​ឱ្យ​បោះបង់​ចោលដក​ខ្លួន​ចេញ​ពី​ សន្ធិសញ្ញា​ប្រទេស​គ្មាន​អាវុធ​នុយក្លេអ៊ែរ ដោយ​ចាប់​ផ្តើម​មុន​ដំបូង​គេ​បង្អស់​គឺ​កូរ៉េខាង​ត្បូង។

ការ​ព្រួយ​បារម្ភ​មានកាន់​ខ្លាំង​ថែម​ទៀត​នោះ គឺ​ខ្លាច​កូរ៉េខាង​ជើង​ក្លាយ​ទៅ​ជា​ទីផ្សារ​លក់ សារធាតុ​អ៊ុយរ៉ានីញ៉ូម​ចម្រាញ់​រួច លក់​បច្ចេកវិទ្យា​គ្រាប់​នុយក្លេអ៊ែរ ឬ​លក់​គ្រាប់​នុយក្លេអ៊ែរ​តែ​ម្តង ដែល​អាច​អនុញ្ញាត​ឱ្យ​រដ្ឋ​មួយ ឬ​ក្រុម​ភេវនិយម​ ទិញ​ដូរ​តាម​តម្រូវការ និង​ដោយ​សេរី។ សម្រាប់​អាមេរិក ភេរវកម្ម​នុយក្លេអ៊ែរ​ជា​បញ្ហា​ដ៏​គួរ​ឱ្យ​ខ្វល់​ខ្វាយ​បំផុត។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​តំណាង​អាមេរិក​នៅក្នុង​សន្និសីទ​ស្តី​ពី​ សុវត្ថិភាព​ នៅ​ទីក្រុង​សេអ៊ូលសប្តាហ៍​នេះ។

មិន​តែ​ប៉ុណ្ណោះ​ បើ​តាម​ការ​អ្នក​ជំនាញ​មួយ​ចំនួន ព្យុងយ៉ាង​ទំនង​ជា​មាន​មជ្ឈមណ្ឌល​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម យ៉ាង​ហោច​ណាស់​ក៏​មួយ​ដែរ។ អ៊ុយរ៉ានីញ៉ូម​​ចម្រើន​ធាតុ​ហើយ ងាយស្រួល​ប្រើ​ប្រាស់​សម្រាប់​ផលិត​ជា​គ្រាប់​ផ្ទុះ​ណាស់។ ប្រសិន​បើ​ដូច្នោះ​មែន នោះ​កូរ៉េខាង​ជើង​ពិត​ជា​អាច​រក​ចំណូល​បាន​ អ៊ីរ៉ង់​អតិថិជន​ដ៏មាន​សក្តានុពល​បំផុត​ ព្រម​ទាំង​ពួក​អាល់កៃដាផង​នឹង​ពិត​ជា​ចាប់​អារម្មណ៍​នឹង​បច្ចេកវិទ្យា​ មីស៊ីល​នុយក្លេអ៊ែរ​ជា​ប្រាកដ។ ទោះ​បី​អាជ្ញាធរ​អ៊ីរ៉ង​បដិសេធ តែ​អ្នក​វិភាគ​ជឿជាក់​ថា អ្នក​ឯកទេស​អ៊ីរ៉ង់​​ ទំនង​ជា​មាន​វត្តមាន​នៅក្នុង​ពេល​កូរ៉េខាងជើង​បាញ់​សាកល្បង​នុយក្លេអ៊ែរ​ ក្រោមដី​កាលពី​ថ្ងៃ​ទី​១២ កុម្ភៈ៕ដោយ អៀង សុខម៉ិញ (RFI)

Related Articles

Back to top button
Close
Close