ប្រ​ជា​ពល​រដ្ឋ​ត្រូវ​មាន​ការ​ប្រុង​ប្រ​យ័ត្ន​ខ្ពស់​ចំពោះ​ជំងឺ ​គ្រុន​ផ្តា​សាយ​បក្សី​

ភ្នំពេញ៖ ​ថ្លែងនៅក្នុងពិធីបរិច្ចាគឈាម របស់និស្សិតនៅសកល វិទ្យាល័យភូមិន្ទកសិកម្ម ចំការដូង នៅថ្ងៃ​ទី២១ ​កុម្ភៈ ​២០១៣ លោក ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទ បាន​​​ អំពាវនាវ ដល់ប្រជាពលរដ្ឋ ទាំងអស់​ ឲ្យធ្វើការប្រុងប្រយ័ត្ន ខ្ពស់ចំពោះការ រីករាយដាល នៃជំងឺ ផ្តាសាយបក្សី ដែលទើបតែបានសម្លាប់ ជីវិតមនុស្សអស់ ៧នាក់ នៅដើមឆ្នាំ២០១៣នេះ។

លោក ច័ន្ទ សារុន ​បាន​​ថា នៅរយៈពេលពីរខែដើម ឆ្នាំ២០១៣ ពោលគឺនៅខែមករា និងកុម្ភៈ ជំងឺ​គ្រុន​ផ្តា​សាយបក្សី បាន​ឆក់​យក ជីវតមនុស្ស នៅកម្ពុជាចំនួន៧នាក់ហើយ ដែលក្នុងនោះនៅ ខេត្ត​កំពង់ស្ពឺ ២នាក់ តាកែវ២នាក់ និងកំពត៣នាក់ ។

លោក​ ក៏​បានថ្លែងអំពីអការៈដែលអាចឲ្យប្រជាពលរដ្ឋសម្គាល់ថា មានកើតជំងឺ ផ្តាសាយបក្សីថា ទី១- ឈឺគ្រុនក្តៅមាន កំដៅ៣៨អង្សាសេ (មិនចុះក្តៅ) ។ ទី២-មានអការៈពិបាកដកដង្ហើម និងទី៣ មុននឹងមានជំងឺ គ្រុនក្តៅ អ្នកជំងឺធ្លាប់បាន ប៉ះពាល់ និងទទួលទានសត្វបក្សី។

​ដូច្នេះ​នៅពេលដែលបងប្អូនប្រជាពលរដ្ឋឃើញអ្នកជំងឺ មានអការៈដូចខាងលើ សូមប្រញាប់ នាំមកកាន់ មន្ទីរពេទ្យ ឲ្យបានឆាប់រហ័ស បំផុតដើម្បីទទួលការព្យាបាល ឲ្យទាន់ពេលវេលា។ លើសពីនេះទៅទៀត នៅពេល ដែលឃើញសត្វបក្សី របស់ខ្លួនងាប់ រាយការណ៍ទៅ មន្ត្រី​ស្ថា​ប័ន​ពាក់ ដូចជាមន្ទីរសុខាភិបាល ជាដើម និងចៀស វាងការបរិភោគ សត្វបក្សី ដែល​ងាប់​ទាំង​អស់​នោះ៕

លោក ​​ច័ន្ទ​ សា​រុន ​រដ្ឋ​មន្ត្រី​ក្រ​សួង ​កសិ​កម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ​ ។
លោក ​​ច័ន្ទ​ សា​រុន ​រដ្ឋ​មន្ត្រី​ក្រ​សួង ​កសិ​កម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ​ ។

Related Articles

Back to top button
Close
Close