អភិបាលក្រុងបាវិតជាប់​​សង្ស័យក្នុងការបាញ់​​ប្រហារកម្មករនៅ​​រោងចក្រកៅវ៉េ

នៅ​​ថ្ងៃ​​ទី​​១​ ​​មីនា​ ២០១២​ ​ក្រោយ​​ពិធី​​បើក​​​​សិក្ខា​​សាលា​​លើក​​ទី​៣​ ​ស្ដី​ពី​​កិច្ច​​ការ​ពារ​​កុមារ​​ក្នុង​​តំបន់​​​អាស៊ី​​អាគ្នេយ៍​ លោក​​ឧប​​នាយក​រដ្ឋ​មន្ត្រី ​និង​ជា​​រដ្ឋ​មន្ត្រី​​ក្រសួង​​មហា​ផ្ទៃ ​ស ​ខេង​ បាន​​និយាយ​​​ថា​ អភិបាល​​ក្រុង​​បាវិត​ត្រូវ​​សង្ស័យ​​ថា​ ជា​​ជន​​ដៃ​​ដល់​​ក្នុង​​ហេតុ​ការណ៍​​បាញ់​​ប្រហារ​​លើ​​កម្មករ​នៅ​​រោង​ចក្រ​​កៅ​វ៉េ ​(Kaoway)​ កាល​​ពី​​ជាង​​មួយ​​សប្ដាហ៍​​មុន​។

​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​ ​បន្ទាប់​ពី​បញ្ចប់​សិក្ខា​សាលា​ស្តី​ពី​ការ​ការពារ​កុមារ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​​ នៅ​សណ្ឋា​គា​អាំង​ទែ​កុង​ទី​ណង់​តាល់​ លោក​​ ស​ ​ខេង​ ​បាន​​និយាយ​​ថា​ លោក​ ឈូក​ បណ្ឌិត​ អភិបាល​ក្រុង​បាវិត​គឺ​ជា​ជន​សង្ស័យ​ក្នុង​ការ​បាញ់​ ប្រហារ​​លើ​​កម្មការ​នី​​ឲ្យ​​របួស​​បីនាក់​នៅ​មុខ​រោងចក្រ​ កៅ​វ៉េ​ ក្នុង​ក្រុង​បាវិត​ ដោយ​លោក​​​បញ្ជាក់​ថា​ «ក្រសួងមហាផ្ទៃ ​បាន​បញ្ជូន​សំនុំ​រឿ​ង​នេះ​ ទៅ​កាន់​តុលា​ការ​​ខេត្ត​​ស្វាយ​​រៀង​ចាត់​ការ​តាម​ច្បាប់​រួច​ហើយ​»។​

ប៉ុន្តែ​​សមត្ថ​កិច្ច​​នៅ​​មិន​​ទាន់​​អាច​​ចាប់​​ខ្លួន​​ជន​​សង្ស័យ​​នៅ​​ឡើយ ​គឺ​​ត្រូវ​​រង់​ចាំ​​នីតិវិ​ធី​​ពី​​តុលា​ការ​​សិន​ពី​ព្រោះ​​យើង​​ត្រូវ​​ធ្វើ​​តាម​​ជំនាញ​​ មួយ​​ច្បាស់​​លាស់​ ដោយ​​យើង​​មិន​​អាច​​ប្រថុយ​​ប្រថា​ន​​បាន​​នោះ​​ទេ​។​

លោក​ ជា ​មុនី​ ប្រធាន​សហជីព​សេរី​កម្មក​រ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​បាន​និយាយ​​ថា ​តុលា​ការ​ និង​អាជ្ញាធ​រ​​ត្រូវ​​តែ​​ចាត់​វិធាន​ការ​​តាម​​ផ្លូវ​ច្បាប់​ ព្រោះ​​នេះ​​ជា​​បទ​​ល្មើស​ជាក់​ស្តែង​។​

គួរ​បញ្ជាក់​ដែរ​ថា​ កាលពី​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ​ ទៅ​ខ្មា​ន់​កាំ​ភ្លើង​​បាន​​បាញ់​រះ​ជា​ច្រើន​គ្រាប់​​ទៅ​លើ​​ហ្វូង​បាតុករ​​បណ្ដាល​ឲ្យ​​កម្មការនី​​​​​របួស​​បី​នាក់​​នៅ​មុខ​រោង​ចក្រ​ កៅ​វ៉េ​ ក្នុង​ក្រុង​បាវិត​​ខណៈ​ដែល​ក្រុម​កម្មករ​ទាំង​នោះ​បាន​ធ្វើ​កូដកម្ម​ទាម​ទារ​លក្ខ​ខណ្ឌ​ការ​ងារ​មួយ​ចំនួន​។​ បន្ទាប់​​ពី​​មាន​ការ​បាញ់​ប្រហារ​នោះ​អាជ្ញាធរ​ពាក់​ព័ន្ធ​​បាន​សម្រប​សម្រួល​ឲ្យ​ថៅ​កែ​រោង​ចក្រ​ទទួល​យក​អ្វី ​ដែល​កម្មករ​បាន​ទាម​ទារ​នោះ​៕​

Related Articles

Back to top button
Close
Close