ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅ ប្រទេសចិន ពិនិត្យ ព្រះរាជសុខភាព
ភ្នំពេញ៖ កាលពីម៉ោង៩និង១៥នាទី ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៣ ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រ កម្ពុជា និងព្រះមាតារបស់ព្រះអង្គ សម្ដេចព្រះមហាក្សត្រី បានយាងទៅប្រទេសចិន ដើម្បី ពិនិត្យ ព្រះរាជសុខភាព។
ដោយមានការជូនព្រះរាជដំណើរពី សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេស សម្តេច ហេង សំរិន ប្រធានរដ្ឋសភា សមាជិករាជវង្សានុវង្ស និងមន្ត្រីរដ្ឋាភិបាលជាច្រើននាក់ទៀត។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតផ្ទាល់របស់ ព្រះមហាវីរក្សត្រ សម្តេចឪ នរោត្តម សីហនុ បានមានព្រះរាជបន្ទូលប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីចេញ ព្រះរាជ ដំណើរថា ការយាងទៅរបស់ព្រះអង្គ ដើម្បីទៅពិនិត្យព្រះរោគសុខភាព ហើយការយាងទៅនេះ ជារៀងរាល់៦ខែម្តង ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ព្រះរាជបន្ទូលបន្តថា ព្រះអង្គទាំងពីរយាងទៅប្រទេសចិនហើយស្នាក់នៅទីនោះ មានរយៈពេល៣សប្តាហ៍៕