សន្និ​​សីទ​ស្ដី​អំ​ពី​ចក្ខុ​វិស័យ​ប្រ​ទេស​កម្ពុជា​នា​ឆ្នាំ​២០១៣​

ភ្នំ​ពេញ​៖ ថ្ងៃ​ទី​២០ កុម្ភៈ ២០១៣នេះ  លោក​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីកម្ពុជា​ ​បានថ្លែងនៅ​ក្នុង​សន្និសីទ​ស្ដី​អំពី​ចក្ខុវិស័យ​ប្រទេសកម្ពុជានាឆ្នាំ​២០១៣​​ ថា​ ប្រទេស​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​​ជា​មធ្យម​ប្រមាណ​៥​ ភាគរយ ​​​ក្នុងរយៈពេល​ជិត​ប្រាំ​ចុង​​ក្រោយនេះ។

​លោកនាយករដ្ឋមន្រ្តី​បាន​បន្ត​ថា ប្រទេសកម្ពុជា​ត្រូវការ​ពេល​វេលា​​និងការវិនិយោគបន្ថែមទៀតដល់​ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ​​ តាមរយៈការបណ្តុះ​បណ្តាល​ធន​ធាន​មនុស្សថែមទៀត។​

សន្និសីទនេះ សហការរៀបចំឡើងដោយ​ធនាគារឯកជន​មួយ និង​វិទ្យាស្ថានបណ្តុះបណ្តាល និង​ ស្រាវជ្រាវដើម្បី​អភិវ​ឌ្ឍន៍កម្ពុជា​ (CDRI)  ដែលជាវិទ្យាស្ថានកម្ពុជា ឯករាជ្យ ឈានមុខ​សម្រាប់​ការស្រាវជ្រាវ​ពីគោល​នយោ​បាយអភិវឌ្ឍន៍៕

​លោក​​នាយក​​រដ្ឋ​​​មន្រ្តី​​ហ៊ុន ​សែន ​បើក​​សន្និ​សីទ​​ស្ដី​​អំ​ពី​​ចក្ខុ​វិស័យ​​ប្រទេស​កម្ពុជា​នា​ឆ្នាំ​​២០១៣​ ។
​លោក​​នាយក​​រដ្ឋ​​​មន្រ្តី​​ហ៊ុន ​សែន ​បើក​​សន្និ​សីទ​​ស្ដី​​អំ​ពី​​ចក្ខុ​វិស័យ​​ប្រទេស​កម្ពុជា​នា​ឆ្នាំ​​២០១៣​ ។

Related Articles

Back to top button
Close
Close