ឃាត់គោ ២២ក្បាលទុកទារលុយ២.០០០ដុល្លារ
ភ្នំពេញ ៖ កាលពី វេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី១៨ ខែ កុម្ភៈ នគរបាលខណ្ឌពោធិ៍សែន ជ័យបានចុះទៅឃាត់ខ្លួនបុរសជាម្ចាស់ដី ឡូត៍ម្នាក់ទាំងយប់ ស្ថិតនៅក្នុងដីឡូត៍ ភូមិ ត្មាតពង សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីប្រជាពលរដ្ឋ ប្ដឹងថាបានចាប់គោពួកគាត់ចំនួន២២ ក្បាលបង្ខាំងទុកដើម្បីជំរិតទារប្រាក់២ពាន់ដុល្លារ។
លោកគិត សុផា អភិបាលខណ្ឌពោធិ៍ សែនជ័យបានឱ្យដឹងថា មុនពេលកើត ហេតុមានម្ចាស់គោ៨គ្រួសារ រស់នៅ ភូមិព្រៃពពេល ឃុំក្រាំងម្កាក់ ស្រុកអង្គ ស្នួល ខេត្ដកណ្ដាល បានមកប្ដឹងលោកថា ម្ចាស់ដីឡូត៍ឈ្មោះឡៅ តុង ភេទប្រុស អាយុជាង៤០ឆ្នាំ មានមុខរបរជាទាហាន មានទីលំនៅក្នុងភូមិកើតហេតុបានឃាត់ ទុកគោរបស់ពួកគាត់ចំនួន២២ក្បាល និងបានជំរិតទារលុយ២ពាន់ដុល្លារជាថ្នូរ នឹងការដោះលែង ។
ដោយឮដូច្នេះ លោកក៏ប្រាប់ទៅនគរបាលខណ្ឌឱ្យទៅជួយ អន្ដរាគមន៍ ហើយភ្លាមនោះនគរបាល ប៉ុស្ដិ៍និងខណ្ឌបានសហការគ្នាទៅដល់ដី ឡូតិ៍ដែលឈ្មោះឡៅ តុង ឃាត់គោ២២ ក្បាលនេះទុក ហើយនគរបាលបានជួយ អន្ដរាគមន៍ដោយបាននិយាយចរចាជាមួយ ម្ចាស់ដីឡូត៍សុំឱ្យប្រគល់គោជូនប្រជាពល រដ្ឋវិញ តែម្ចាស់ដីឡូត៍នោះមិនព្រម ។ ទោះបីជាសមត្ថកិច្ចខំនិយាយយ៉ាងណាក៏ នៅតែមិនយល់ព្រមទើបពេលនោះកម្លាំង សមត្ថកិច្ចចាប់វាយខ្នោះទើបម្ចាស់ដីឡូត៍ ព្រមប្រគល់គោទៅឱ្យម្ចាស់គេវិញ ហើយសុំតែរួចខ្លួនប៉ុណ្ណោះ ។
បច្ចុប្បន្នម្ចាស់ដីឡូត៍ឈ្មោះឡៅ តុង ត្រូវឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការ ដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បី ចាត់ការទៅតាមនីតិវិធីច្បាប់ ៕ ហេង នាង