ក្រសួង​ព័ត៌​មាន​ នឹង​ឃ្លាំ​មើល​សារ​ព័ត៌មា​ន​ក្នុង​​ស្រុក​​ទាក់​ទង​ នឹងក្រម​សីលធម៌​

ភ្នំ​ពេញ៖ ក្រសួងព័ត៌មាន និងក្រុមប្រឹក្សា ក្រមសីលធម៌ អ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ក.ក.អ.ក ​ចាប់ពី ពេលនេះតទៅ នឹង​ចាប់​ដៃ​សហ​ការគ្នា ដើម្បីឃ្លាំមើលកាសែត និង​ទូរទស្សន៍​ក្នុង​ស្រុក មួយចំនួន ទាក់ទងនឹងការ ចុះផ្សាយ គ្មានក្រមសីលធម៌។

លោក ខៀវ កាញា​រីទ្ធរដ្ឋមន្រ្តី ក្រសួងព័ត៌មានបាន មានប្រសាសន៍ថា ទាក់​ទង​នឹង​បញ្ហា​ការ​ព​ង្រឹង​ចំពោះក្រមសីលធម៌អ្នកសារព័ត៌មាន នេះ​ផង​ដែរនៅ​មានអ្នកសារព័ត៌មានជាច្រើន ដែល​នៅ​មិន​ទាន់​គោរព ក្រមសីលធម៌ ចំពោះអាជីព របស់ខ្លួន។

សមាជិកគណៈកម្មាធិការនាយករបស់ ក.ក.អ.ក លោក ពុយ គា បានមានប្រសាសន៍ ក្នុងកម្មវិធី សន្និសីទ មួយស្តី អំ​ពី​គម្រោង​ក្រម​សីល​ធម៌ អ្នកសារព័ត៌មាន កម្ពុជាតាម រយៈការពិនិត្យព័ត៌មាន និងកិច្ច ពិភាក្សាក្រមសីលធម៌ ក្នុង កម្មវិធីទូរទស្សន៍ថា កាសែត​ក្នុង​ស្រុក​ចំនួន​ប្រាំ​ មាន​ដូច​ជា​កា​សែត កោះសន្តិភាព រស្មីកម្ពុជា នគរវត្ត មនសិការខ្មែរ និងកាសែតកម្ពុជាថ្មី ព្រមទាំងទូរទស្សន៍ ក្នុង​ស្រុក ទាំងអស់ ក្រៅ​តែពី ទូរទស្សន៍ទទក (ទូរទស្សន៍ជាតិកម្ពុជា) នឹងមានការឃ្លាំមើល ក្នុង​ការ​ចាក់ ផ្សាយរបស់ពួកគេ ទាក់ទងនឹងក្រមសីលធម៌ទាំងរូបភាព និង​អត្ថ​បទ៕

លោក ខៀវ ​កាញា​រីទ្ធ​រដ្ឋ​មន្រ្តី ​ក្រសួង​ព័ត៌​មាន​ ។
លោក ខៀវ ​កាញា​រីទ្ធ​រដ្ឋ​មន្រ្តី ​ក្រសួង​ព័ត៌​មាន​ ។

Related Articles

Back to top button
Close
Close