អាជ្ញា​ធរ​ថៃ​កំពុង​ស្វែង​រក​ចាប់​ខ្លួន​ជន​​ដែល​បាន​ចាប់​ជំរិត​ និង​ធ្វើ​ទារុណកម្ម​​ក្មេង​ស្រី​ជនជាតិ​ Karen​ ម្នាក់

អាជ្ញា​ធរ​ ថៃ​កំពុង​តែ​ផ្សព្វផ្សាយ​​ផ្តល់​ប្រាក់​រង្វាន់​ច្រើន​ជាង​បី​ពាន់​ដុល្លា​ រសហ រដ្ឋ​អាម៉េរិក​ជា​រង្វាន់​សម្រាប់​ជា​តម្រុយ​ដែល​នាំ​ទៅ​ដល់​ការ​ចាប់​ខ្លួន​ជន​​បី្ដ​ ប្រពន្ធ​ មួយគូ​ដែល​ត្រូវ​បាន​គេ​ប្តឹង​ពី​បទ​ចាប់​ជំរិត​ និង​ធ្វើ​ទារុណកម្ម​លើ​ក្មេង​ស្រី​ជនជាតិ​ Karen​ ម្នាក់។

​​​​​របាយ​ការណ៍​ពី​កាសែត​ បាងកក​បាន​ឲ្យ​ដឹង​ថា​ជន​ជាប់​ចោទ​២នាក់​​នោះ​បានទទួល​ការ​​ដោះ​លែង​ឲ្យ​នៅ​ ក្រៅ​ឃុំ​ដោយ​ការ​​បង់​​ធានា​ប្រាក់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​សប្តាហ៍​មុន ​ ហើយ​អ្នក​ទាំង​ពីរ​​ត្រូវ​មក​បង្ហាញ​ខ្លួន​ដើម្បី​ធ្វើ​ការ​សាក​សួរ​បន្ថែម​ នៅ​ប៉ុស្តិ៍​ប៉ូលិស​កាល​ពី​ម្សិលមិញ។​

អ្នក ​ទាំង​នោះ​​ជាប់​បទ​ចោទ​ប្រកាន់​ពី​បទ​ចាប់​ជំរិត​ក្មេង​ស្រី​ នៅ​ពេល​ដែល​នាង​មាន​អាយុ​ ៧​ឆ្នាំ​ ហើយ​បាន​ឃុំ​ក្មេង​ស្រី​នោះ​ទុក​ក្នុង​ផ្ទះ​របស់​ពួកគេ​នៅ​ក្នុង​ភាគ​ខាង​ ជើង​ប្រទេស​ថៃ។​

ក្មេង​ ស្រី​នោះ​បាន​ប្រាប់​ប៉ូលិស​ថា​នាង​ត្រូវ​បាន​គេ​​ធ្វើ​បាប​លើ​រាង​កាយ​ ហើយ​មាន​ពេល​ខ្លះ​បាន​ទុក​នាង​នៅ​ក្នុង​ទ្រុង​សម្រាប់​ដាក់​ឆ្កែ​​ និង​ស្រោច​ទឹក​ក្តៅ​លើ​នាង។​

របាយ ​ការណ៍​ពី​កាសែត​បាងកក​បាន​ឲ្យ​ដឹង​ទៀត​ថា​អ្នក​ទាំង​នោះ​នឹង​ប្រឈម​មុខ​លើ​ ការ​ចោទ​ប្រកាន់​មួយ​ចំនួន​រួម​មាន​ ទោស​ធ្វើ​ទារុណកម្ម​ និង​ការ​ជួញ​ដូរ​កុមារ៕ (Radio Australia)

Related Articles

Back to top button
Close
Close