អគ្គី​ភ័យ​ឆាប​ឆេះ​កន្លែង​ធ្វើ​ម្ហូប​ក្នុង​សណ្ឋា​គារ​ ញូវ​ យ៉ក​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ២៤ និង ០០ នាទី​យប់​ថ្ងៃ​ទី ១៧ ខែកុម្ភៈ គ្រោះ​អគ្គីភ័យ​មួយ​បាន​កើត​ឡើង​យ៉ាង​សន្ធោសន្ធៅ​នៅ​ក្នុង​ សណ្ឋា​គារ​ញូវយ៉ក ជាន់​ទី​៨ ដែល​មាន​ទីតាំង​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ ។

ចំពោះ​ហេតុការណ៍​អគ្គីភ័យ​នេះ​សមត្ថកិច្ច​មិនទាន់​ដឹង​ច្បាស់​ថា​បង្កឡើង​ ដោយសារ​មូលហេតុ​អ្វី ទេ ប៉ុន្តែ​ជា​ជំហាន​ដំបូង​នោះ​សមត្ថកិច្ច​សន្និ​ដ្ឋានថា បង្កឡើង​ដោយសារ​ផ្ទុះ​សេ​ខ្សែភ្លើង ។ ទាក់ទិន​នឹង គ្រោះថ្នាក់​អគ្គីភ័យ​នេះ​សមត្ថកិច្ច​មូលដ្ឋាន​និង​បងប្អូន​ប្រជាពលរដ្ឋ​បាន ​សហការ​ជាមួយនិង​កងកម្លាំង​ពន្លត់ និង​បង្ក​អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ អន្តរាគមន៍​យ៉ាង​ស្វែង​ស្វាយ​​ធ្វើ​​ឲ្យ​​អណ្តាតភ្លើង​មិន​បង្ក​ឲ្យ​រាលដាល​ធំដុំ​។

​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​អស់​ចំនួន ប្រាំ​គ្រឿង​ហើយ ។ ជំហាន​ដំបូង​ការ​ខូច​ខាត​សមត្ថកិច្ច​បាន​បញ្ចា​ក់ថា កន្លែង​ចុង​ភៅ​ធ្វើ​ម្ហូប​ក្នុង​សណ្ឋាគារ នឹង​បន្ទប់​មួយ ទៀត​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​ទាំងស្រុង​តែម្តង​៕ ​ ហេង នាង​

art1.4art1.5

Related Articles

Back to top button
Close
Close