គ្រូ​ពេទ្យ​កម្ពុជា​ទទួល​ការ​ហ្វឹក​ហ្វឺន​សង្គ្រោះ​បន្ទាន់​ ពី​បណ្តា​គ្រូ​ពេទ្យ​មក​ពី​សហរដ្ឋ​អាម៉េ​រិក​

ភ្នំ​ពេញ​៖ នៅ​ថ្ងៃ​ទី​១៨ កុម្ភៈ​នេះ​ បណ្តា​ ក្រុម​គ្រួ​ពេទ្យ​កម្ពុជា​ប្រមាណ​៧០​នាក់​មក​ពី​ខេត្ត​ក្រុង​នៃ​ប្រទេស​ កម្ពុជាបាន​ទទួល​ការ​ហ្វឹក​ហ្វឺន​សង្គ្រោះ​បន្ទាន់​រយៈពេល​៤​ថ្ងៃ​ពី​បណ្តា​គ្រូ​ ពេទ្យ​មក​ពី​សហរដ្ឋ​អាម៉េរិក។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​វគ្គ​ ហ្វឹក​ហ្វឺន​ ​ រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល​កម្ពុជា​ លោក​ ហេង​ តៃ​គ្រី បានមាន​ប្រសាសន៍​ថា ​វគ្គ​សិក្សា​នេះ​គឺ​មាន​សារៈសំខាន់​ដល់​គ្រូ​ពេទ្យ​កម្ពុជា​ ក្នុង​ការ​មាន​ចំណេះ​ដឹង​បន្ថែម​ពី​របៀប​​សង្គ្រោះ​បន្ទាន់​ជាពិសេស​ដោយ​សារ ​គ្រោះ​ថ្នាក់​ចរាចរណ៍, គ្រាប់មីន​, ផ្លូវដង្ហើម​ និង​ការ​ឃាត់​ឈាម​ជា​ដើម។​

​លោក​វេជ្ជបណ្ឌិត​ ហេង​ តៃ​គ្រី​ ​បាន​ស្នើ​ឲ្យ​ក្រុម​គ្រូ​ពេទ្យ​ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​ និង​ព្យាបាល​អ្នក​ជំងឺ​ឲ្យ​បាន​ទាន់​ពេល​វេលា​ ហើយ​ប្រកប​ដោយ​សីលធម៌​ ចៀស​វាង​ការ​រើស​អើង​​អ្នក​ជំងឺ​ ទោះ​អ្នក​ជំងឺ​នោះ​មាន​ជីវភាព​ក្រី​ក្រ​​យ៉ាង​ណា​ក៏​ដោយ​៕

Heng Tai Kry-_soysophea_20130218

Related Articles

Back to top button
Close
Close