នៅឆ្នាំ២០១២ រាជធានីភ្នំពេញសម្រេចបាននូវស្នាដៃធំៗជាច្រើន
ភ្នំពេញ ៖ ក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលអនុវត្ដការងារឆ្នាំ២០១២ និងទិសដៅ ការងារឆ្នាំ២០១៣របស់សាលារាជធានី ភ្នំពេញនាព្រឹកថ្ងៃទី១៨ កុម្ភៈ ២០១៣ លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានប្រសាសន៍ថា ឆ្នាំ២០១២គឺជាឆ្នាំមានសារ សំខាន់ដែលរាជធានីភ្នំពេញសម្រេច បានស្នាដៃធំៗជាច្រើនតាមរយៈការ អនុវត្ដដោយម៉ត់ចត់លើគ្រប់វិធានការ ក្នុងការរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម។
លោក កែប ជុតិមា បានបញ្ជាក់ថា ដោយសារយើងបានសហការអនុវត្ដ ដោយជោគជយ័និងប្រកបដោយប្រសិទ្ធ ភាពក្នុងការដឹកនាំបញ្ជាកងកម្លាំង ការពារ និងបង្ក្រាបនូវអំពើចោរកម្ម លួច ឆក់ ប្លន់ប្រដាប់អាវុធ សកម្មភាព ក្រុមក្មេងទំនើងការប្រើប្រាស់អវុធខុស ច្បាប់ការបំបាត់ល្បែងស៊ីសង ការជូញ ដូរមនុស្សការជួញដូរផ្លូវភេទលើស្ដ្រី និង កុមាររាល់បទល្មើស និងអំពើអសកម្ម ទាំងនេះ មិនត្រឹមតែរក្សាបាននូវស្ថិរ ភាពនយោបាយ សន្ដិសុខសុវត្ថិភាព និង ភាពសុខសាន្ដជូនប្រជាពលរដ្ឋប៉ុណ្ណោះ ទេគឺថែមទាំងជួយឱ្យមានការរីកចម្រើន លើគ្រប់វិសយ័ដែលជាការរួមចំណែក ដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជា ពលរដ្ឋ និងលើកកម្ពស់នូវកិត្យានុភាព របស់ព្រះរាជាណាក្រកម្ពុជានៅលើឆាក់ អន្ដរជាតិថែមទៀតផង។
លោកបន្ដថា យើងបានយកចិត្ដទុក ដាប់ដល់ការងារគ្រប់យានយន្ដគ្រប់ ប្រភេទដោយចាត់វិធានការផាកពិន័យ បទល្មើសពាក់ព័ន្ធនឹងច្បាប់ចរាចរផ្លូវ គោកយ៉ាងសកម្មនិងម៉ឺងម៉ាត់បំផុត ។ ការងារអំពើពុករលូយក៏ជាគោលការណ៍ និងជាសមរភូមិដ៏ក្ដៅរបស់រាជរដ្ឋាភិ បាលដែលសំដៅក្នុងការប្រយុទ្ធនឹងអំពើអសកម្មក្នុងជួរមន្ដ្រីរាជកា រហើយទាម ទារឱ្យមានការគាំទ្រពីគ្រប់មជ្ឍដ្នាន។
លោក កែប ជុតិមា ក៍បានស្នើរឱ្យមន្ដ្រីក្រោម ឱវាទខ្លួនទាំងអស់ថា មន្ដ្រីរាជការ និង កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ ត្រូវបន្ដសហការគ្នាឱ្យបានល្អថែមទៀត មិនត្រូវប្រើសិទ្ធអំណាចកៀបសង្កត់ប្រជាពលរដ្ឋឱ្យប្រាស់ចាកពីក្រម សីធម៌វិជ្ជា ជីវៈ ដូច្នេះមានតែការគោរពច្បាប់ គោរពវិន័យ និងលើកកំពស់ស្មារតីទទួល ខុសត្រូវទេ ទើបយើងមានសេចក្ដីថ្លៃថ្នូរ ហើយអាចបង្កើននូវប្រសិទ្ធភាព និង ទទួលបានទិន្នផលការងារល្អប្រសើរ ។
សូមបញ្ជាក់ថា រាជធានីភ្នំពេញស្ថិត នៅចំណុចប្រសព្វទន្លេចតុមុខរវាងទន្លេ មេគង្គលើទន្លេមេគង្គក្រោម ទន្លេបា សាក់និងទន្លេសាបជាមជ្ឍមណ្ឌលប្រមូល ផ្ដុំលើគ្រប់វិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច បេតិកភណ្ឌទេសចរណ៍វប្ប ធម៌ និងការទូត៕