អ្នកកាសែតស្លាប់ពេលបំពេញការងារមានការកើនឡើង
បើតាមរបាយការណ៍មួយបានបង្ហាញឲ្យដឹងថា ចំនួនអ្នកកាសែតដែលត្រូវគេសម្លាប់ និងដាក់ពន្ធនាគារនៅទូទាំងពិភពលោកមានការកើនឡើងដែលមិនធ្លាប់ មាន។
បើតាមគណៈកម្មការការពារអ្នកកាសែតដែលមានមូល ដ្ឋាន នៅទីក្រុងញូវយ៉កបានឲ្យដឹងថា អ្នកកាសែតចំនួន ៧០នាក់បានស្លាប់ក្នុងពេលបំពេញការងារកាលពីឆ្នាំ ២០១២ ហើយអ្នកកាសែតជាង ២៣០នាក់ត្រូវបានគេដាក់ពន្ធនាគារ។
អ្នក កាសែតភាគច្រើនដែលស្លាប់ស្ថិតនៅក្នុងតំបន់ប្រយុទ្ធក្នុងប្រទេស ស៊ីរី ប៉ុន្តែភាគច្រើនជាអ្នកកាសែតក្នុងស្រុក ដែលត្រូវបានគេសម្លាប់ដោយសារតែពួកគេរាយការណ៍ពីបទឧក្រិដ្ឋ និងអំពើពុករលួយ៕(Radio Australia)