តេចូលទូរស័ព្ទប្រពន្ធជាប់រវល់ប្រច័ណ្ឌវាយនិងកាប់ឲ្យរបួសធ្ងន់
នៅថ្ងៃទី ២៧ កុម្ភៈ ២០១២ ស្ថិតនៅក្នុងភូមិ ស្ទឹងកំបុត្រ ឃុំ ត្រពាំងជង ស្រុកបាកាន ខេត្ត ពោធិ៍សាត់ មានករណីអំពើហិង្សាមួយកើតឡើងដោយគ្រាន់តែទូរស័ព្ទទៅប្រពន្ធប្រព័ន្ធជាប់រវល់សោះប្ដីផ្ទុះកំហឹងហៅប្រពន្ធមកផ្ទះទាញដំបងឈើមូលវាយសុសសាច់ហើយទាញកាំបិតប៉័ងតោបន្ថែមទៀត។
ស្ត្រីរងគ្រោះឈ្មោះ ធឿន ចាន់ទី អាយុ ៣១ឆ្នាំ ឯប្ដីជនដៃដល់នោះឈ្មោះ ម៉ៅ វុធ អាយុ ៤៦ឆ្នាំ មានទីលំនៅ ភូមិកើតហេតុខាងលើ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ស្ត្រីរងគ្រោះត្រូវបានជនបង្កជាប្ដីវាយ នឹងដំបង ហើយកាប់ជាច្រើនកន្លែង ដាច់ម្រាមដៃ កូនដៃខាងឆ្វេង របួសយ៉ាងធ្ងន់ធ្ងរ។ ឯប្តីដែលជាជនដៃដល់ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួននៅថ្ងៃទី២៨ រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាប់ការទៅតាមផ្លូវច្បាប់៕