រថ​​យន្ត​បើក​បុក​ម៉ូតូ​បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​រង​របួស​ធ្ងន់​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​៧​និង​០០​នាទី​ព្រឺ​ក​ថ្ងៃ ១៥ ខែ​កុម្ភៈ ស្ត្រី​ម្នាក់​រង​របួស​ធ្ងន់​ដោយសារតែ​រថយន្ត​មួយ​គ្រឿង​ម៉ាង​សាំ​យ៉ុង​១២​ កៅអី​បើក​បុក នៅ​តាម​បណ្ដោយ​ផ្លូវ​ម៉ោង​សេ​ទុង​កែង​និង​ផ្លូវ​លេខ​២០២ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​បី ខណ្ឌ​ទួលគោក​។​

​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយ​ គ្រឿង​ម៉ាង​សាំយ៉ុង​ង​១២​កៅអី ពណ៌​ស​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2Q5724​បើកបរ​ដោយ​បុរស​ម្នាក់​តាម​ បណ្ដោយ​ផ្លូវ​ ​ម៉ោង​សេ​ទុង ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន​លុះ​បើក​មកដល់​ចំណុច​ ផ្លូវកែង​២០២​បាន​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឆាលី​ពណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1D-1039​បើកបរ​ដោយ​ស្ត្រី​ម្នាក់​ក្នុង​ល្បឿន​មធ្យម ​ ​តាម​បណ្ដោយ​ផ្លូវ​លេខ​២០២ ក្នុង​ទិស​ពី​លិច​ទៅ​កើត​បណ្ដាល​ឲ្យ​ម៉ូតូ​ចូល​ក្រោម​រថយន្ត​និង​ស្ត្រី​ ម្ចាស់​ម៉ូតូ​រង​របួស​ធ្ងន់​។​

ក្រោយពេល​កើតហេតុ​ម៉ូតូ​និង​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ មូលដ្ឋាន​ចុះ​ធ្វើ​ការ​វាស់វែង​ដកហូត​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល ​ខណ្ឌ​ទួលគោក​ដើម្បី​ចាត់ការ​តាមច្បាប់​៕ ​ហេង នាង​

art6.3art6.5

Related Articles

Back to top button
Close
Close