​អ្នក​ទេសចរ​អូស្ត្រាលី​មួយ​រូប​ស្លាប់​ដោយសារ​ពុល​សារធាតុ​មេតានុល​នៅ​ក្នុង​ស្រានៅ​ឥណ្ឌូណេស៊ី

ការ​ស្លាប់ ​របស់​អ្នក​ទេសចរ​អូស្ត្រាលី​មួយ​រូប​ដោយសារ​ពុល​សារធាតុ​មេតានុល​ (methanol)​ នៅ​ក្នុង​ស្រា​បាន​បណ្ដាល​ឲ្យ​អាជ្ញាធរ​ឥណ្ឌូណេស៊ី​បង្ក្រាប​ការ​លក់​ស្រា​ ខុស​ច្បាប់។

កាល​ពី​ដើម​ខែ​មុន​ លោក​ Liam Davies​ អាយុ​ ១៩​ឆ្នាំ​ មក​ពី​រដ្ឋ​អូស្ត្រាលី​ខាង​លិច​បាន​ស្លាប់​ដោយសារ​ការ​ពុល​សារធាតុ​មេតានុល​ ក្រោយ​ពី​បាន​ផឹកស្រា​ដែល​មាន​សារធាតុ​មេតានុល​ជាមួយ​មិត្ត​ភក្ដិ​នៅ​ក្នុង​ ប្រទេស​ឥណ្ឌូណេស៊ី។​

លោក​ Liam Davies​ បាន​ចូលរួម​អបអរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​លើ​កោះ​ Lombok ​ក្បែរ​កោះ​បាលី។​ លោក​បាន​ស្លាប់​មួយ​ថ្ងៃ​ក្រោយ​ពី​ចូល​សម្រាក​នៅ​មន្ទីរ ពេទ្យ​នៃ​ក្រុង​ Perth​ ។ មរណភាព​របស់​លោក​បាន​ធ្វើ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថ កិច្ច​មូលដ្ឋាន​នៅ​ ឥណ្ឌូណេស៊ី​ត្រូវ​ធ្វើ​ការ​ដោះស្រាយ​ដោយ​សារ​តែ​ការ​ភ័យ ខ្លាច​អ្នក​ទេសចរ​ ដទៃ​ទៀត​នឹង​ជៀសវាង​ទៅ​លេង​នៅ​តំបន់​នោះ​។​

លោក​ Fahman Toriki ​មក​ពី​ការិយាល័យ​ទេសចរណ៍​ Lombok ​ខាង​ជើង​នៃ​ប្រទេស​ឥណ្ឌូណេស៊ី ​មាន​ប្រសាសន៍​ថា​ យុទ្ធនាការ​មួយ​បាន​ធ្វើឡើង​ដើម្បី​ព្រមាន​ដល់​បណ្ដា​អ្នកទេសចរ​កុំ​ឲ្យ​ ពិសា​គ្រឿង​ស្រវឹង​ដែល​មិន​មាន​ច្បាប់​អនុញ្ញាត។ ​

លោក​បាន​មាន​ ប្រសាសន៍​បន្តថា ​អាជ្ញាធរ​ក៏​បាន​ប្រាប់​ដល់​សណ្ឋាគារ​ និង​កន្លែង​កំសាន្ដ​ដែល​មាន​គ្រឿង​ស្រវឹង​​​ថា ​ពួក​គេ​អាច​នឹង​បាត់បង់​អាជីវកម្ម​ ប្រសិន​ណា​បើ​ពួក​គេ​ត្រូវ​អាជ្ញាធរ​រក​ឃើញ​ថា​ បាន​លក់​គ្រឿង​ស្រវឹង​ដែល​មិន​មាន​ច្បាប់​អនុញ្ញាត​ ឬ​ក៏​គ្រឿង​ស្រវឹង​ដែល​មាន​លាយ​សារធាតុ​មេតានុល​នោះ៕ (Radio Australia)

Related Articles

Back to top button
Close
Close