សហរដ្ឋ​អាម៉េរិក​ និង​សហគមន៍​អឺរ៉ុប​គ្រោង​បង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី

សហរដ្ឋ​ អាម៉េរិក​ និង​សហគមន៍​អឺរ៉ុប​កំពុង​ព្យាយាម​បង្កើត​នៅ​សម្ព័ន្ធភាព​ពាណិជ្ជកម្ម​សេរី​ ដ៏​ធំ​ជាង​គេ​នៅ​ក្នុង​ពិភព​លោក​ ដើម្បី​ឆ្លើយ​តប​នឹង​ការ​គំរាម​កំហែង​នៃ​វិបត្តិ​សេដ្ឋកិច្ច។

ការពិភាក្សា ​ស្ដីពី​កិច្ច​ ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​គ្រោង​នឹង​ចាប់​ផ្ដើម​ពិភាក្សា​នៅ​ក្នុង​ខែ ​មិថុនា​ ក្នុង​ការ​លុបចោល​នូវ​របាំង​ពាណិជ្ជកម្ម​មួយ​ចំនួន​ និងលប់​ចោល​អត្រា​ពន្ធ​នាំចូល​ ព្រម​ទាំង​ការ​ជំរុញ​ការ​វិនិយោគ។​

របាយការណ៍ ​រួម​រវាង​សហគមន៍​អឺរ៉ុប​ និង​សហរដ្ឋ​អាម៉េរិក​ វាយ​តម្លៃ​ថា​ កិច្ច​ព្រម​ព្រៀង​នេះ​នឹង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ដល់​បណ្ដា​ប្រទេស​ដែល​ ពាក់ព័ន្ធ​ក្នុង​ចំនួន​ទឹក​ប្រាក់​១០​ពាន់​លាន​ដុល្លារ។​

លោក​ Fabien Zuleeg ​ប្រធាន​អ្នក​សេដ្ឋកិច្ច​នៃ​មជ្ឈមណ្ឌល​គោល​នយោ បាយ​សហគមន៍​អឺរ៉ុប​ មាន​ប្រសាសន៍​ថា​ កិច្ច​ព្រមព្រៀង​នេះ​អាច​នឹង​ធ្វើ​ឲ្យ​មាន​​ការ​រស់​ឡើង​វិញ​នូវ​សេដ្ឋកិច្ច ​នៃ​តំបន់​សង​ខាង​មហា​សមុទ្រ​អាត្លង់ទិច៕ (Radio Australia)

Related Articles

Back to top button
Close
Close