បុគ្គលិកបម្រើការងារនៅទូរគមនាគមន៍ ធ្វើកូដកម្មទម្លាក់លោក ឡៅ សារឿន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈនេះ បុគ្គលិកបម្រើការងារនៅទូរគមនាគមន៍កម្ពុជា ដែលមានទីតាំងស្ថិតនៅ តាមបណ្ដោយផ្លូវព្រះសីហនុ កែងផ្លូវ១០៥ ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ប្រមាណជាង២០០នាក់ បាននាំគ្នាលើកបដាធ្វើកូដកម្មនៅមុខស្នាក់ការដើម្បីទាមទារសុំទម្លាក់លោក ឡៅ សារឿន ចេញពីតំណែងជាប្រធានទូរគមនាគមន៍កម្ពុជា។
ក្នុងការទាមទារខាងលើនេះ ក្រុមបុគ្គលិកបាននាំគ្នានិយាយរិះគន់លោក ឡៅ សារឿន ជាចំហសាធារណៈថា ពួកខ្លួនលែងចង់ឲ្យលោក ឡៅ សារឿន ធ្វើជាអ្នកដឹកនាំតទៅទៀតហើយ ដោយសារមានរឿងរ៉ាវផ្សេងៗជាច្រើន ធ្វើបុគ្គលិកក្រោមឱវាទអស់ជំនឿលើមេដឹកនាំរូបនេះ។
លោក ឡៅ សារឿន មិនអាចសុំការបំភ្លឺបានឡើយជុំវិញការតវ៉ា ទាមទារទម្លាក់ ពីសំណាក់បុគ្គលិកខាងលើនេះ៕