ស្រវឹង​បើក​រថ​យន្ត​ទៅ​បុក​ដើម​ត្រ​បែក​ព្រៃ​រួច​ផ្លោង​ទៅ​គាប​ជាប់​នឹង​បង្គោល​ខ្សែ​ភ្លើង​

​ភ្នំពេញ៖ នៅវេលាម៉ោង ៣ និង ៤៥នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែកុម្ភៈ បុរស ២នាក់ មានអាក្ការៈ ស្រវឹង​ស្រា​ បើករថយន្ត​ទៅបុកនឹងដើម ត្របែក​​​​​ព្រៃបាក់មួយដើម រួចផ្លោងទៅ គាបជាប់នឹង បង្គោល ខ្សែភ្លើង ជាប់របងស្ថាន ​នៅចំណុចខាងមុខ សណ្ឋាគារតាយម៉េង តាម​មហា​វិថី ព្រះ​នរោត្តម ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើត ហេតុ គេឃើញរថយន្ត បង្ក​ហេតុខាងលើ ម៉ាកកូរ៉ូឡា ពណ៌ខ្មៅ ពាក់​ស្លាកលេខ AT13. 2-0226 ដែលគេស្គាល់ថា ជា​រថ​យន្ត​ដឹក​ភ្ញៀវ របស់ក្រុមហ៊ុនឯកជនមួយ បើកបរតាមបណ្ដោយ មហាវិថីព្រះនរោត្តម ក្នុង​ទិសដៅពីជើង ទៅ​ត្បូង ក្នុងល្បឿនលឿនដូចហោះ ដោយមានសភាព ស្រវឹងស្រាផងនោះ ក៏រេចង្កូតទៅ បុក​ដើម​ត្រ​បែកព្រៃ បាក់​មួយដើម រួចរថយន្តបានផ្លោងទៅ គាបជាប់ នឹងបង្គោល ខ្សែភ្លើង ជាប់​របង​ស្ថាន​ទូត ម៉ាឡេស៊ី បណ្ដាលឲ្យបុរស ម្នាក់រងរបួសធ្ងន់ ត្រូវ​បាន រថ​យន្ត​សាមុយដឹក យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីពេទ្យ និងម្នាក់ទៀត រងរបួសស្រាល បានរត់គេចខ្លួនបាត់ ។

បច្ចុប្បន្ន រថយន្តបង្កហេតុខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ ជើងគោករាជធានីភ្នំពេញ យករថយន្តស្ទូចយក រថ​យន្ត​បង្ក​ហេតុ​ខាង លើ ទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយ ៕ ហេង នាង​

art2.2art2.6

 

 

Related Articles

Back to top button
Close
Close