រថ​យន្ដ​ក្រុម​ហ៊ុន​ផែ​ស្ងួត​ សូ ​ងួន​បុក​ម៉ូតូ​របួស ​៣​នាក់​

ភ្នំពេញ​ ៖កាលពី​វេលា​ម៉ោង​៥​និង​៤០​ នាទី​ល្ងាច​ ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ រថយន្ដ​កុងតឺន័រ​មួយ​គ្រឿង​ ពេល​កំពុង​បើកបរ​លឿន​បាន​រេ​ចង្កូត​ជ្រុល​ ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​១​គ្រឿង​មាន​គ្នា​៣​នាក់​ បណ្ដាល​ឱ្យ​រង​របួសធ្ងន់​ម្នាក់​និង​ស្រាល​ ២​នាក់ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ ត្រង់​ ភូមិ​អង្គ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​

ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​ឈ្មោះ​ ខែ​ត​ រ៉េ​ត​ ភេទ​ស្រី​ អាយុ​៣២​ឆ្នាំ​ ជា​កម្ម​ ការិនី​រោងចក្រ​កាត់ដេរ​ មាន​ទីលំនៅ​ ភូមិ​ទូល​ស្មៀន​ ឃុំ​ផុង​ ស្រុក​ប​សេដ្ឋ​ ខេត្ដ​កំ​ពង​ស្ពឺ​ ។​ ចំណែក​អ្នក​របួសស្រាល​ ២​នាក់​ ម្នាក់​ឈ្មោះ​ ដូ​ ភេទ​ប្រុស​ អាយុ​៤០​ ឆ្នាំ​ ត្រូវជា​ប្ដី​ស្ដ្រី​រង​គ្រោះ​ខាងលើ​ ជា​អ្នក​ បើក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ស៊េរី​ឆ្នាំ​២០១០​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ កំពត​ 1D-3751​ និង​ស្ដ្រី​ម្នាក់​ឈ្មោះ​ ខែ​ត​ សុភាព​ អាយុ​១៨​ឆ្នាំ​ ត្រូវជា​ប្អូនស្រី​ស្ដ្រី​ រង​គ្រោះ​ រង​របួសស្រាល​ ។​

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើត​ ហេតុ​បានឱ្យ​ដឹង​ថា​ មុន​ពេល​មាន​គ្រោះថ្នាក់​ គេ​ឃើញ​រថយន្ដ​បង្កហេតុ​និង​ម៉ូតូ​រង​គ្រោះ​ បាន​បើក​បញ្ច្រាសទិស​គ្នា​ ដែល​រថយន្ដ​ បើក​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ ល្បឿន​យ៉ាង​លឿន​ ចំណែក​ម៉ូតូ​រង​គ្រោះ​ ដែល​ជិះ​គ្នា​៣​នាក់​បាន​បើក​ក្នុង​ទិស​ដៅ​ ពី​កើត​ទៅ​លិច​ ។​ លុះ​ទៅ​ដល់​កន្លែង​កើត​ ហេតុ​ គេ​ឃើញ​រថយន្ដ​បង្កហេតុ​មិនដឹង​ ជា​មូលហេតុ​អ្វី​ក៏​ស្រាប់តែ​រេ​ចង្កូត​ទៅ​បុក​ ម៉ូតូ​យ៉ាង​ពេញទំហឹង​តែ​ម្ដង​ ធ្វើ​ឱ្យ​ជន​រង​ គ្រោះ​ទាំង​៣​នាក់​រង​របួសធ្ងន់​និង​ស្រាល​  ចំណែក​ម៉ូតូ​បាន​ជាប់​នៅ​ខាងក្រោម​ រថយន្ដ​និង​ត្រូវ​រថយន្ដ​នោះ​អូស​ទៅ​ធ្លាក់​ ប្រឡាយ​ទឹក​ស្អុយ​តាម​បណ្ដោយ​ផ្លូវ​ ថែម​ទៀត​ផង​ ។​

ក្រោយ​ពេល​កើតហេតុ​ អ្នកបើកបរ​រថយន្ដ​ បង្កហេតុ​ក៏​បាន​ចុះ​ពីលើ​រថយន្ដ​រត់គេច​ខ្លួន​បាត់​ ដោយ​ទុក​តែ​រថយន្ដ​ចោល​ នៅ​កន្លែង​កើតហេតុ​ ។​ ដោយឡែក​ជន​ រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​ នៅ​មន្ទីរពេទ្យ​ ៕ ហេង នាង

dsc09632(2)

Related Articles

Back to top button
Close
Close