រថ​យន្ដ​​ដឹក​​អ្នក​ដំណើរ​​រិ​ទ្ធិ​​មុនី​​បុក​​រ៉ឺម៉ក​​ម៉ូតូ​​ស្លាប់​​២​នាក់​

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី​ថ្ងៃទី  ៩​កុម្ភៈ​ យុវជន ​២​នាក់​​បាន​បាត់​បង់ជីវិត​ភ្លាមៗ​នៅ​ កន្លែងកើតហេតុ រីឯ​បុរស​៣ នាក់​ទៀត រួមទាំង​អ្នកបើក​រ៉ឺម៉កម៉ូតូ​​​​បាន​រងរបួស​ធ្ងន់​ដោយសារ​រថយន្ដ​ដឹក​អ្នកដំណើរ​យីហោ​រិ​ទ្ធិ​មុនី​បុក​ពីក្រោយ ស្ថិតក្នុង​ភូមិ​ក្រួស សង្កាត់​សំរោង ខណ្ឌ​សែន​សុខ។

យុវជន​ដែល​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ មានឈ្មោះ​តុ​ប ជី​វ័​ន្ដ អាយុ​២០​ឆ្នាំ និង ឈ្មោះ​ជា សុ​ម៉ា​លីន អាយុ​១៩​ឆ្នាំ មាន ទីលំនៅ​ក្នុងភូមិ​ព្រែកក្ដី ឃុំ​ព្រែកក្ដី ស្រុក ពញាឮ ខេត្ដ​​កណ្ដាល ។​ រថយន្ដ​ដឹក​អ្នកដំណើរ​ក្រុមហ៊ុន​រិ​ទ្ធិ​មុនី​ដែលជា​រថយន្ដ​បង្ក​ពាក់​ ស្លាក​លេខ បាត់​ដំ​បង 3A0096 ដឹក​អ្នកដំណើរ​ពេញ​ចេញពី​ភ្នំពេញ​ទៅ​ខេត្ដ​បាត់ដំបង​វេន ពេលយប់​។

អ្នករបួស​ម្នាក់​អាច​និយាយ រួច​បានឱ្យដឹងថា​មុនពេល កើតហេតុ ខ្លួន និង​មិ​ត្ដ​ភក្ដិ​មាន​គ្នា​៥​នាក់​បាន​នាំគ្នា​ចេញ ពី​ផ្ទះ​ក្នុង​គោលបំណង​ទៅរក​ស៊ីផឹក​និង ច្រៀង​លេង​នៅ​ម្ដុំ​គល់ស្ពាន​លី​យ៉ុង​ផាត់ តែ​ដោយ​ទីតាំង​ដែល​ត្រូវ​មករក​ផឹកស៊ី នោះ​មិន​លក់ដូរ ខ្លួន​និង​មិ​ត្ដ​ភក្ដិ​បាន​ជិះ​រ៉ឺម៉ក​ម៉ូតូ​វិលត្រឡប់ ទៅ​ផ្ទះ​វិញ ។​

ពេល​កំពុងធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ដល់​ចំណុចកើតហេតុ​ខាង លើ​ក៏​ស្រាប់​តែមាន​រថយន្ដ​ដឹក​អ្នកដំណើរ រិ​ទ្ធិ​មុនី​ដឹក​អ្នកដំណើរ​ពេញ​នេះ​ទៅបុក​ពី ក្រោយ​អូស​ចម្ងាយ​ប្រមាណ​ជាង​២០០ ម៉ែត្រ ទើប​រថយន្ដ​នៅ​ឈប់​ស្ងៀម ។

សាក្សី​​និយាយថា ភ្លាមនោះ​ភាព​ផ្អើលឆោឡោ​បានកើត​ឡើង តៃកុង​រថយន្ដ​បាន​ចុះ​ពីលើ​រថយន្ដ​រត់គេចខ្លួន​បាត់។ ​ក្រោយពេល​ធ្វើការ​វាស់វែង​រួចរាល់​ហើយ រថយន្ដ​ដឹក​អ្នកដំណើរ​រិ​ទ្ធិ​មុនី និង​រ៉ឺម៉ក​ម៉ូតូ​ត្រូវបាន​ខាង​ប៉ូលិស​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ យកទៅ​រក្សាទុក​រង់ចាំ​ធ្វើការ​ដោះ​ស្រាយ ​៕ ហេង នាង​

12-SH-01

Related Articles

Back to top button
Close
Close