កម្ពុជាបើកយុទ្ធនាការ​ប្រឆាំងនឹងឱសថ​ក្លែង​ក្លាយ

នៅ​ព្រឹក​ថ្ងៃ​ទី ​២៧​​ ​កុម្ភៈ ២០១២​នេះ ​មន្រ្តី​ស្ថានទូត​សហរដ្ឋ​អាម៉េរិក​ប្រចាំ​នៅ​កម្ពុជា​បាន​សហការ​ជាមួយ​មន្រ្តី​ក្រសួង​សុខាភិបាល​ រៀបចំ​ធ្វើ​យុទ្ធនាការ​ថ្នាក់​ជាតិ​លើក​ទី​មួយ​ ក្នុង​កិច្ច​ប្រឹង​ប្រែង​លើក​កម្ពស់​ការ​យល់ដឹង​ជា​សាធារណៈ​ស្តី​អំពី​គ្រោះថ្នាក់​របស់​ឱសថ​ខូច​គុណភាព​ និង​ឱសថ​ក្លែង​ក្លាយ។

​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល លោក​ ជូ យិនស៊ីម ​បាននិយាយ​​ថា​ ក្រសួង​មាន​ផែនការ​យក​ផ្ទាំង​រូប​ភាព​មាន​អត្ថន័យ​ប្រឆាំង​នឹង​ឱសថ​ក្លែងក្លាយ​ទៅ​ដាក់​តាំង​នៅ​តាម​បណ្តា​ឱសថ​ស្ថាន​នានា​នៅ​ទូទាំង​ប្រទេស ដើម្បី​អប់រំ​មប្រជាជន​អំពី​គ្រោះ​ថ្នាក់​របស់​ឱសថ​ខូច​គុណភាព។

ការ​តាំង​បង្ហាញ​រូបភាព​នេះ​នឹង​ធ្វើ​​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការ​យល់​ដឹង​អំពី​ឱសថ​ខូច​គុណភាព​ និង​ឱសថ​ក្លែងក្លាយ​ និង​ជៀស​វាង​ការ​ប្រើប្រាស់​ឱសថ​ប្រភេទ​នេះ​។ ការ​ប្រើប្រាស់​ឱសថ​ក្លែង​បន្លំ​ និង​ឱសថ​ហួស​កាល​កំណត់​ប្រើប្រាស់​ បាន​ផ្តល់​ទុក្ខទោស​បន្ថែម​ទៀត​ដល់​អ្នក​ជំងឺ​ ហើយ​ប្រជាពលរដ្ឋ​បាន​ចំណាយ​ប្រាក់​ទិញ​ថ្នាំ​នេះ​ដោយ​ឥត​ប្រយោជន៍៕

Related Articles

Back to top button
Close
Close