អ្នកទេសចរភាគច្រើនមកពីប្រទេសចិន និងឥណ្ឌា
បើតាម ទិន្នន័យថ្មីៗនេះបានបង្ហាញថាក្នុងចំណោមអ្នកទេសចរ ១០នាក់ដែលធ្វើដំណើរមកកាន់ប្រទេសអូស្ត្រាលីមានទេសចរមួយនាក់មក ពីប្រទេសចិន។
ប្រទេសនូវ៉ែលហ្សេឡង់ដែលជា ប្រទេសជិតខាងអូស្រ្ដាលី មានអ្នកទេសចរមកកាន់អូស្ត្រាលីច្រើនជាងគេបំផុត ដែលក្នុងចំណោមអ្នកទេសចរ៥នាក់មានមួយនាក់មកពីប្រទេសនេះ។ ប៉ុន្តែចំនួនអ្នកទេសចរមកពីប្រទេសចិនបានកើនឡើងលើសពីអ្នកទេសចរ មកពីចក្រក្រភពអង់គ្លេស សហរដ្ឋអាម៉េរិក និងជប៉ុនទៅទៀត។
បើ តាមតួលេខផ្លូវការពីការិយាល័យស្ថិតិអូស្ត្រាលីបានបង្ហាញថា ប្រាក់ដុល្លារអូស្ត្រាលីដែលមានតម្លៃថ្លៃមិនបានធ្វើឲ្យការចង់ មកទស្សនាប្រទេសអូស្ត្រាលីពីសំណាក់ពលរដ្ឋចិន និងឥណ្ឌាមានការថយចុះនោះទេ ដោយសារចំនួនអ្នកទេសចរពីប្រទេសទាំងពីរនេះមានការកើនឡើងបីដង ក្នុងមួយទសវត្សចុងក្រោយនេះ៕(Radio Australia)