នគរបាលឥណ្ឌូណេស៊ីបង្រ្កាបក្រុមជួញដូរកុមារ
នគរបាល ឥណ្ឌូណេស៊ីបានបង្រ្កាបក្រុមជួញដូរកុមារអន្តរជាតិមួយដែលគេបាន ចោទប្រកាន់ថាបានទិញទារកពីគ្រួសារក្រីក្រ ហើយលក់ទារកទាំងនោះក្នុងតម្លៃរាប់ពាន់ដុល្លារ។
គេ បានចោទប្រកាន់ក្រុមជួញ ដូរនេះថា បានទិញកុមារពីគ្រួសារក្រីក្រក្នុងតម្លៃ៣០០ដុល្លារអាម៉េរិក ក្នុងកុមារមួយរូប រួចក៏យកកុមារនោះទៅលក់ឲ្យគ្រួសារជនជាតិសិង្ហបុរីដែលលក់ក្នុង តម្លៃរហូតដល់ ៨០០០ដុល្លារក្នុងទារកម្នាក់។
បណ្តាញ ព័ត៌មានទាន់ហេតុការណ៍រដ្ឋឥណ្ឌូណេស៊ី Antara បានឲ្យដឹងថានគរបាលនៅខេត្តជ្វា ភាគខាងលិចបានចាប់ខ្លួនសមាជិកបណ្តាញនេះចំនួន ៧នាក់ ដែលគេជឿជាក់ថាក្រុមនេះបានរកស៊ីជួញដូរកុមារតាំងពីឆ្នាំ ១៩៩២មកម្ល៉េះ។
ប្រសិន បើតុលាការរកឃើញថាមានទោសមែននោះ អ្នកជួញដូរកុមារអាចជាប់គុកជាច្រើនឆ្នាំ ហើយផាកពិន័យរហូតដល់ ៦០០០ដុល្លារក្នុងមួយនាក់។ នគរបាលក៏កំពុងតែស្វែងរកជនសង្ស័យដទៃទៀតផងដែរ។
ប្រ ជាជនឥណ្ឌូណេស៊ីប្រហែលពាក់កណ្តាលក្នុងចំណោមចំនួនប្រជាជនសរុប ២៤០លាននាក់រស់នៅត្រឹមបន្ទាត់ក្រីក្រ ឬក្រោមបន្ទាត់ក្រីក្រ៕(Radio Australia)