ការ​លើក​កម្ពស់​ស្ត្រី​ គឺ​ជា​កត្តា​សំ​ខាន់​

ភ្នំពេញ៖ នៅ​ក្រៅ​កិច្ច​ពិភាក្សា​តុ​​មួយ​ ស្តី​ពី​តួនា​ទី​ស្រ្តី ​ក្នុង​ការ​ចូល​រួម​ ក្នុង​វិស័យន​យោ​បាយ​នៅ​ថ្នាក់​ជាតិ​ នៅ​​ភោជ​នី​យ​ដ្ឋាន​ ទន្លេ​បាសាក់​ នៅ​ព្រឹក​ថ្ងៃ ​ទី៧​ កុម្ភៈ ​២០១៣​ លោក​ អ៊ូ​ វីរៈ​ ប្រ​ធាន​មជ្ឈម​ណ្ឌល​ សិទ្ធិ​មនុស្ស​កម្ពុជា ​(ម.ស.ម.ក) បាន​មាន​​ប្រសាសន៍​​ថា​ ការ​លើក​កម្ពស់​ស្ត្រី ​គឺ​ជាក​ត្តាសំ​ខា​ន់ ​មួយ​ក្នុង​ការ​ជំរុញ​ ឲ្យ​ពួក​គាត់​ចូល​រួម​ ក្នុង​​ការ​​បោះ​​ឆ្នោត​ ថ្នាក់​ជាតិ ​និង​ឆាក ​នយោ​បាយ ​នៅ​ប្រ​ទេស​កម្ពុជា ​នៅ​ខែ​កក្កដា​ ឆ្នាំ​២០១៣​ នា​ពេលខា​ងមុ​ខនេះ​​។​

HNលោក និយាយ​ថា ​លោក​ចង់​ឲ្យស្ត្រី​មិន​មែន​តែចូ​លរួម​ក្នុងកា​របោះឆ្នោ​តនោះ​ទេ គឺ​លោកច​ង់ឲ្យ​ស្ត្រី ​ចូល​រួម​ក្នុង ​ឆាកន​យោបាយ​ ព្រ​មទាំ​ងក្លា​យទៅ ​ជាអ្ន​កនយោ​បាយ ​និង​ក្លាយទៅ​ជាអ្ន​កដឹ​កនាំ ​ប្រទេ​សជាតិ​ថែមទៀ​តផ​ង ​។

លោ​ក អ៊ូ វីរៈ បាន​បន្ត​ថា ​ការ​លើក​ដំកើ​នស្ត្រី ​គឺ​ជាកាត​ព្វកិ​ច្ចរ​បស់ស​ង្គម ​ជាតិរ​បស់យើ​ងទាំង​មូល ​ហើយ​មិន​មែន ​តែស្ត្រី​តែម្នា​ក់ឯង​ទេ ​គឺគួ​រតែមា​នការ​ចូល​រួម​ពីបុ​រស​ និង​សង្គម​ជាតិ​ទាំង​មូល ​ក្នុង​ការ​ គាំ​ទ្រស្ត្រី​នៅក្នុ​ង ឆា​ក ន​យោបាយ​។ ​

ជា​មួយ​គ្នា​នេះ​ដែរ​ លោក​យល់​ឃើញ​ថា​នៅ​ក្នុងស​ង្គមយើ​ងស្ត្រី​នៅមា​នភាព​ទន់ខ្សោ​យ ​និង​ជា​ជន​រង​គ្រោះ នៅ​ឡើយ​ ហើយលោ​កយល់​ស្រ​បចំពោះ​ស្ត្រីថ្នា​ក់ដឹក​នាំមួ​យចំ​នួន ​ដែល​ពួក​គាត់​បាន​ដឹក​នាំជោ​គជ័យ​គ្រប់​វិស័យ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​លោក​ពុំ​យល់​ស្រប​នោះ​គឺ​ស្រ្តីមិ​នទា​ន់ជោ​គ​ជ័យ​នៅ​ក្នុង​វិស័យ​នយោ​បាយ​តែម្ត​ង។​

សូម​ជម្រាប​ថា​ កិច្ច​ពិភា​ក្សាតុ​មូល ​ស្តីពី ​តួនាទី​ស្រ្តីក្នុង​ការចូ​លរួម​ក្នុង​វិស័យ​នយោបា​យ ​នៅថ្នា​ក់ជា​តិ ​ក៏មា​នការ​ចូលរួ​មពីប​ណ្តាអង្គ​ការស​ង្គម​ស៊ីវិល​ អ្ន​កតំណា​ងស្រ្តី​ ការ​ចូលរួ​មរប​ស់ស្ត្រី​ ព្រម​ទាំង​គណបក្សន​យោបាយ ​និងអ្ន​កតំ​ណាង​រាស្ត្រ​មួយ​ចំនួន​ផង​ដែរ​៕

Related Articles

Back to top button
Close
Close