សម្ដេច ហ៊ុន សែនអំពាវនាវឲ្យម្ចាស់អាជីវកម្មលក់គោដុតបញ្ឈប់ការដាក់តាំងលក់គោដុតទាំងមូល
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដោយអំពាវនាវសារជាថ្មី ឲ្យម្ចាស់ អាជីវកម្មលក់គោដុតបញ្ឈប់ការដាក់តាំងលក់សត្វគោទាំងមូលនៅតាមទីសាធារណៈបើមិនដូច្នោះទេសម្ដេច និងព្រមានឲ្យចាត់វិធានការរដ្ឋបាល បិតអាជីវកម្មតែម្ដង។
សម្ដេចថ្លែងដោយអំពាវនាវសារជាថ្មីយ៉ាងដូច្នេះនៅក្នុងពិធីប្រកាស ផ្សព្វផ្សាយជាផ្លូវការ ការប្រឡងប្រណាំងទីក្រុងស្អាតដែលប្រារព្ធធ្វើនៅវិមានសន្តិភាពកាលពី ព្រឹកថ្ងៃទី ២៧ កុម្ភៈ ២០១២៕