ទណ្ឌិត ៤១២​នាក់​ត្រូវ​បាន​ព្រះ​រាជ​ប្រទាន​ការ​លើក​លែង​ទោស ​និង​ដោះ​លែង​ឲ្យ​មាន​សេរី​ភាព​

130205_01​ភ្នំ​ពេញ​៖ ផ្សែង​ខ្មៅ​ខ្មួល​ខ្មាញ់​បាន​ផុស​ឡើង​នៅ​ ជុំវិញ​ព្រះ​បរម​មេរុ ហោះហើរ​ទៅ​លើ​វេហាស៍ នៅ​ពេល​ដែល​ស្នូរ​កាំជ្រួច​និង​កាំភ្លើង​ធំ លាន់​កង​រំពង និង​​សំឡេង​ទ្រហោយំ​ក៏​លាន់ឮ​យ៉ាង​ទ្រហឹង​អឺងកង​បង្ហាញ នូវ​ភាព​សោកស្តាយ និង​អាឡោះ​អាល័យ​ដល់​ព្រះ​បរមសព ព្រះ​បរម​រតន​កោដ្ឋ។

នៅ ​វេលា​ម៉ោង​៦:៣៥​នាទី ថ្ងៃទី​០៤ កុម្ភៈពិធី​ថ្វាយ​ព្រះ​ភ្លើង​បាន​ប្រារព្ធ​ថ្វាយ​ដោយ​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ហើយ​បន្ទាប់​មក​ទណ្ឌិត​ចំនួន​៤១២​នាក់ ក៏​បាន​រំកិល ខ្លួន​ចូល​មក​ដើម្បី​ស្តាប់​ព្រះរាជ​បន្ទូល​របស់​ព្រះអង្គ មុន​ត្រូវ​បាន​ព្រះរាជ​ប្រទាន​ការ​លើកលែង​ទោស និង​ដោះលែង​ឲ្យ​មាន​សេរីភាព​ទៅ​ជួបជុំ​គ្រួសារ​វិញ។

ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី បាន​មាន​ព្រះរាជ​បន្ទូល​ទៅ​កាន់​ទណ្ឌិត​ដែល​ពាក់​អាវ​យឺត​ពណ៌​ស មាន​ព្រះឆាយាល័ក្ខណ៍ ព្រះ​បរម​រតន​កោដ្ឋ ព្រះមហាវីរក្សត្រ ដែល​ជា​ព្រះបិតា​ជាទី​គោរព​សក្ការៈ ក្សត្រ​ទ្រង់មាន​ព្រះ​កន្សែង​ផង​នោះ​ថា៖ «ចាប់ពី​ពេល​នេះ​ទៅ លោក លោក​ស្រី បង​ប្អូន មាន​សេរីភាព​ពេញ​លេញ​វិល​ត្រឡប់​ទៅ​ជួប​ជុំ​ក្រុម​គ្រួសារ ញាតិ​មិត្ត​ឯ​ស្រុក​កំណើត​បង​ប្អូន​វិញ។ សូម​លោក លោក​ស្រី ទាំងអស់ បង​ប្អូន​គ្រប់​រូប ខិតខំ​អប់រំ កាយ វាចា ចិត្ត ស្ថិត​ក្នុង​សេចក្តី​ស្ងប់ និង​សេចក្តី​ថ្លៃថ្នូរ សេចក្តី​ចម្រើន​ឲ្យ​ក្លាយ​ទៅ​ជា​ពលរដ្ឋ​ដ៏​ល្អ»៕

130205_04-05f

Related Articles

Back to top button
Close
Close