​នារី​ម្នាក់​មាន​វិបត្តិ​ស្នេហ៍​ដាច់​ចិត្ត​ចង​ក​សម្លាប់​ខ្លួន​

ភ្នំពេញ៖ កាលពីវេលាម៉ោង ៦៖២០នាទីល្ងាចថ្ងៃទី៥ ខែកុម្ភះ នារីវ័យ២០ឆ្នាំ និង​ធ្វើ​ការ​រោង​ចក្រ​កាត់​ដេរ ត្រូវបានមិត្តភក្តិរបស់នាង ប្រទះ​​ឃើញ​ចងក និងបង្អូច ស្លាប់ ស្ថិតនៅ បន្ទប់ជួលលេខ១៩ ផ្លូវ​លេខ ២០៣ ក្រុមទី៣ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

សេចក្តីរាយការណ៍ ពីសាក្សីនៅ កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ ដែលចងក សម្លាប់​ខ្លួន ខាងលើនេះ មានឈ្មោះ យ៉ាន់ សេងហ៊ួរ អាយុ២០ឆ្នាំ មានស្រុកកំណើត នៅភូមិតាអី ឃុំ​បា​ស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ហើយបច្ចុប្បន្ន ជាកម្មការិនីកាត់ដេរ។

សាក្សីបានបន្តថា មុនពេលកើតហេតុ នារីរងគ្រោះដែល ជួលផ្ទះ នៅជាមួយមិត្តភក្តិនោះ បាន​នៅ​តែម្នាក់ឯង ពីព្រោះមិត្តភក្តិបានចេញ ទៅ​ក្រៅអស់ហើយ។ លុះដល់ម៉ោង កើតហេតុ នៅ​ពេល​មិត្ត​ភក្តិ ត្រឡប់មកវិញ ហើយចាក់ទ្វារចូលទៅ ស្រាប់តែឃើញ ជនរងគ្រោះ ចងក ដោយ​យកក្រមា ចងនឹងបង្អូច ស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ច មូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានចុះទៅ កន្លែងកើតហេតុ ហើយ​ធ្វើ​ការ ត្រួតពិនិត្យ ដោយអះអាងថា ជនរង​គ្រោះពិតជា ស្លាប់ដោយសារតែ អំពើអត្តឃាតមែន ។

សមត្ថកិច្ចបានបន្តថា ការធ្វើអត្តឃាត របស់ជនរងគ្រោះ គឺទាក់ទង និងវិបត្តិស្នេហា ដោយ​ជន​រ​ង​គ្រោះ បានបន្សល់លិខិតមួយ ច្បាប់ ជូន​សង្សារបស់ខ្លួន។ យ៉ាងណាក៏ដោយ សមត្ថ​កិច្ច​មិន​ទាន់​បាន បង្ហាញលិខិតស្នេហានោះទេ៕

ដោយ៖ ហេង នាង​

pheak-0034

Related Articles

Back to top button
Close
Close