លោក John Kerry ចូលកាន់តំណែងជាផ្លូវការក្នុងឋានៈជារដ្ឋមន្ត្រីការបរទេសថ្មីរបស់សហរដ្ឋអាម៉េរិក
លោក John Kerry រដ្ឋមន្ត្រីការបរទេសថ្មីរបស់សហរដ្ឋអាម៉េរិកបានចូលកាន់តំណែងជា ផ្លូវការរបស់លោកជាប្រមុខការទូតអាម៉េរិក។
លោក Kerry បានស្បថសច្ចាប្រណិធានចូលកាន់តំណែងកាលពីសប្ដាហ៍មុន បន្ទាប់ពីលោកស្រី Hillary Clinton លាឈប់ពីតំណែង។
លោក បានទទួលការស្វាគមន៍ពីបុគ្គលិកថ្មីរបស់លោកនៅបន្ទប់ទទួលភ្ញៀវនៃ ក្រសួងការបរទេស ដើម្បីសម្ដែងការគោរពស្វាគមន៍ដល់លោក។
លោក Kerry បានមានប្រសាសន៍លេងសើចថា រូបលោកគឺជាមនុស្សប្រុសដំបូងគេដែលបានចូលកាន់តំណែងជា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិកនៅក្នុងអំឡុងពេល៨ឆ្នាំមកនេះ ដោយសារពីមុនតំណែងនេះ គឺកាន់ដោយស្រ្ដីភេទ៕ (Radio Australia)