ការរអាក់រអួលចរន្តអគ្គិសនីក្នុងក្រុងភ្នំពេញដោយសារការប្រើប្រាស់យ៉ាងគំហុកនៅរដូវប្រាំង
ភ្នំពេញ៖ រយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះមានប្រជាពលរដ្ឋមួយចំនួននៅទីក្រុងភ្នំពេញ មិនសប្បាយចិត្តពីការដាច់ចរន្តអគ្គិសនីជាច្រើនដងក្នុងមួយថ្ងៃៗ ។
ទាក់ទងទៅនឹងបញ្ហានេះ លោក អ៊ិត ប្រាង្គ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បានអោយដឹងថា មូលហេតុនៃការរអាក់រអួលអគ្គិសនី គឺបណ្តាលមកពីការប្រើប្រាស់យ៉ាងគំហុករបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។ មួយទៀតគឺដោយដារការកកើតឡើងនៃសំណង់ធំៗ យ៉ាងព្រោងព្រាធ រួមផ្សំនឹងកំណើននៃការប្រើប្រាស់សំភារៈអេឡិចត្រូនិចទាន់សម័យផងដែរ។
តាមការឲ្យដឹងពីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល អគ្គិសនីនៅទីក្រុងភ្នំពេញអាចនឹងវិលទៅរកភាពប្រក្រតីវិញក្នុង រយៈពេលដ៏ខ្លីខាងមុខ។ ជាមួយគ្នានេះក៏មានការអំពាវនាវសូមឲ្យប្រជាពលរដ្ឋមានភាពសន្សំសំចៃក្នុងការប្រើប្រាស់ចរន្ត ខណៈដែលប្រទេសកម្ពុជានៅមិនទាន់មានថាមពលសំរាប់ឆ្លើយតបតំរូវការដ៏ ធំធេងពីមួយថ្ងៃទៅមួយថ្ងៃនៅឡើយ៕