កម្ពុជា​កាន់​ទុក្ខ​មួយ​នគរ​

ប្រ​ជា​ជន​កម្ពុជា​នៅ​ទួទាំង​ប្រទេស​នា​ថ្ងៃ១ កុម្គៈនេះ បាន​សម្តែង​នៅ​មរណៈទុក្ខ​យ៉ាង​ក្រៀម​ក្រម​នៅ​ពេល​ឃើញ ក្បូន​ដង្ហែ​ព្រះ​បរមសព ព្រះ​បរម​រតន​កោដ្ឋ ដែល​​ដង្ហែ​អស់​ចម្ងាយ​ផ្លូវ​យ៉ាង​វែង ចាប់​ពី​មុខ​ព្រះបរម​រាជវាំង តាមផ្លូវ​មាត់ទន្លេ ឆ្លងកាត់វត្ត​ភ្នំ ឆ្ពោះទៅ​កាន់​វិមានឯករាជ្យ និង​បន្ត​កាត់​តាម​មុខ​ព្រះបរមរាជវាំង មុននឹង​ចូល​វាល​ព្រះមេរុ​។

នេះ​គី​ជា​លើក​តំ​បូង​ហើយ​ចាប់​ពី​ទស្សវត្ស​ឆ្នាំ​១៩៦០ ដែល​ប្រជាជនកម្ពុជា​បាន​ឃើញក្បូន​ដង្ហែ​ព្រះ​បរមសព ព្រះ​បរម​រតន​កោដ្ឋ ​នៃអតីតព្រះ​មហាក្សត្រដល់​ល្បីល្បាញ​របស់​ខ្លួន​។

សារព័ត៌មាន​ជា​តិ​ និង​អន្តរជាតិជាងមួយពាន់នាក់​បាន​ចូលរួមយកព័ត៌មាន​ពី​រាជ​ពីធី​នេះ ដែលក្នុង​នោះ​មាន​ការ​បាញ់​កាំ​ភ្លើង​ធំ​ដោយ​គ្មាន​គ្រាប់​លាន់​កក្រើក​ពេញមុខ​ព្រះ​បរម​រាជ​វាំង​​។

ព្រះ​បរមសពបានតំកល់ទុករហូតដល់ថ្ងៃទី ៤ កុម្ភៈ ដើម្បី​ថ្វាយព្រះភ្លើង ដោយ​មាន​ការ​ចូល​រួមពី​មេ​ដឹក​នាំ​ធំ​ៗជា​ច្រើន​នៅក្នុង​ពិភព​លោក​​៕

ដោយ៖ ហេង នាង​

SONY DSCSONY DSCSONY DSCSONY DSCSONY DSC

SONY DSCSONY DSCSONY DSCSONY DSC

SONY DSCSONY DSCSONY DSCSONY DSCSONY DSCSONY DSC

 

SONY DSC

SONY DSCSONY DSCSONY DSCSONY DSCSONY DSC

Related Articles

Back to top button
Close
Close