រថ​យន្ត​ធុន​ធំ​បុក​ម៉ូតូ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ១៨ និង ០០ នាទី​យប់​ថ្ងៃទី ២៩ ខែមករា បុរស​​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​​នៅនឹងកន្លែង​ កើតហេតុ ក្នុងខណៈ​ ជិះ​ម៉ូតូ​ ហើយ​ត្រូវ​រថយន្ត​ធុន​ធំ​មួយគ្រឿង បើក​បុក​ពេញទំហឹង​ នៅតាម​បណ្តោយ​ផ្លូវ​ចំការ​ដូង (២១៧) ក្នុងភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ ។

​បុរស​ម្នាក់​ស្លាប់​ក្នុង​ហេតុការណ៍​នេះ​មានឈ្មោះ តែម សារឿន អាយុ ៤៦ ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រែក​តា​ឡៃ សង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1 B 1934 ក្នុងទិសដៅ​ពី ជើង​ទៅ​ត្បូង តាម​បណ្តោយ​ផ្លូវ​ចំការ​ដូង ខណៈ​ជិះ​មកដល់​ចំណុចកើតហេតុ​ខាងលើនេះ​ស្រាប់​តែមាន​រថយន្ត​ធុន​ធំ​មួយគ្រឿង​ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3A 4859 ដែល​កំពុង​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុងទិសដៅ​ពី ត្បូង​ទៅ​ជើង​បញ្ច្រាសទិស​គ្នា​ជាមួយ​ម៉ូតូ​របស់​ជនរងគ្រោះ ពេលនោះ​រថយន្ត​បង្កហេតុ​បាន​ព្យាយាម​បើក​វ៉ា​រថយន្ត​មួយគ្រឿង​ទៀត ក៏​បណ្តាល​ឲ្យ​រថយន្ត​បង្ក​បាន​រេ​ចង្កូត​បុក​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឲ្យ​បុរស​ម្នាក់​ជា​ម្ចាស់​ហោះ​ផ្លោង​បោក ក្បាល​ផ្ទប់​និង​ក្បាល​រថយន្ត​បង្ក​បែកក្បាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ កើតហេតុ​។

បន្ទាប់ពី​កើតហេតុ​សាកសព​បុរសរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ទំនាក់ទំនង​ទៅ​ ក្រុមគ្រួសារ​ឲ្យ​មក​ទទួល​យកទៅ ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​រថយន្ត​បង្ក និង​ម៉ូតូ​របស់​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយ​ប៉ូលិស ​ជំនាញ ចុះមក​វាស់វែង​ដកហូត​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ ភ្នំពេញ​ដើម្បី​ដោះស្រាយ តាម​នីតិវិធី​ច្បាប់ ៕

ដោយ៖ ហេង នាង​

art3.3

Related Articles

Back to top button
Close
Close