​លោក ហ៊ុន ​សែន ​កោត​សរសើរ​ធន​ធាន​មនុស្ស​ នៅ​កម្ពុជា​មាន​ការ​រីក​ចំរើន​

ភ្នំពេញ៖ នៅ​ក្នុង​ពិធីចុះ​ចែក​សញ្ញាបត្រ​ ដល់​និស្សិត​សកលវិ​ទ្យាល័យ​ វ៉ាន់​ដាគណ​នេយ្យ ​នា​ព្រឹក​ថ្ងៃទី​២៩​​មករា​ ២០១៣ ​លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន​​ សែន​ បាន​​មានប្រ​សាសន៍​ ថា​ ​ មាន​​ការ​អ​ភិវឌ្ឍន៍​រីក​​ចំ​រើន​​យ៉ាង​អស្ចារ្យ ​ដោយ ​បាន​ចូល​រួម​ក្នុង​សកម្ម​ភាព​អន្តរ​ជាតិ ​ជាច្រើ​ន ​ពិសេស​​បានបំ​ពេញ​បេស​កកម្ម​ នៅ​ក្រៅប្រទេស​ជាច្រើ​ន។

​ លោក​ ហ៊ុន សែនបន្តថា “ពេលដែលយើងធ្វើជាម្ចាស់ នៃកិច្ចប្រជុំអាស៊ាន ប្រជុំថ្នាក់រដ្ឋមន្រ្តី គឺ​ថា​ខ្មែរធ្វើទាំងអស់ ការ​ពិគ្រោះ​យោ​បល់​ជា​មួយ​ដៃ​គូសន្ទនា ព្រោះប្រជុំអាស៊ាន ទាល់​តែមា​ន​កុង​សង់​ស៊ីល​ ក្នុង​ចំណោម​ប្រទេស​១០​ ប៉ុន្តែ​យុវ​ជន​កម្ពុជា ​ដែល​បាន​ចូល​រួ​ម​ ក្នុង​រយៈ​ពេល​កន្លង​ ទៅ​មិន ​ធម្មតា​ឡើយ​”។

លោក​ ហ៊ុន​ សែន បន្ថែ​ម​ថា​ ទាហាន​កម្ពុជា​មានស​មត្ថភា​ពខ្ពស់ ​ដោយ​បាន​ចញ​ទៅ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ ដើម្បី​បំពេញ​បេសក​កម្ម ​មនុស្ស​ធម៌​ នៅ​ប្រទេស​ធំៗ​មួយ​ចំនួន​ដូច​ជា ​ស៊ូដង់​ ឆាត​ អាហ្វ្រិច​កណ្តាល​ និង​លីបង់​ ជា​ដើម​។

​សម្តេច​ បាន​បញ្ជាក់​ទៀត​ថា ​ជាពិសេស​នៅក្នុ​ង​ប្រទេស​ទាំង​នោះ ​មាន​មន្ទីរ​ពេទ្យ ​ដែល​មាន​ក្រុម​ពេទ្យ​កម្ពុជា​ប្រចាំ​ការ​ ដោ​យមា​នក្រុ​មគ្រូ​ពេទ្យ​ ជំនាញ​ៗ​ ដើម្បីព្យា​បាលប្រ​ជាព​លរ​ដ្ឋ ​មិន​តែប៉ុ​ណ្ណោះ​ព្យា​បាល​ជំងឺ​ដល់​មន្រ្តី​ទូត​ និង​ជន​បរទេស​នៅ​ទី​នោះផ​ងដែ​រ ដោយ​សារ​តែ​ប្រទេស​​ទាំង​នោះ ​ខ្វះ​ខាត​ផ្នែក​សេវា​ថែទាំ​សុខ​ភាព​៕

that-0724

Related Articles

Back to top button
Close
Close