ក្រុម​ចោរ ​២​នាក់​ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​និស្សិត​សាលា​ច្បាប់​បានស​ម្រេច​

ភ្នំ​ពេញ៖​ កាល​ពី​វេលា​ម៉ោង​ ៨:២០​នាទី ​យប់​ថ្ងៃ​ទី​២៩ ​ខែ​មករា​ និស្សិត​ស្រី​ម្នាក់​​ត្រូវ​ក្រុម​ចោរ​ ចំនួន​២​នាក់ ​ធ្វើ​សកម្ម​ភាព​ភ្ជង់​ យក​ម៉ូតូ​ម៉ាក​ស្កុប​ពី ​បាន​សម្រេច​ស្ថិត​នៅ​តាម​ ផ្លូវ​បេ​តុង ​ក្នុង​ភូមិ​ដំ​ណាក់​ធំ ​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ​ ខណៈ​ជន​រង​គ្រោះ ​ជិះ​ម៉ូតូ​របស់​ខ្លួន​ តែ​ម្នាក់ ឯង​។​

សេចក្តីរាយ​ការណ៍ ​ពី​កន្លែង​កើត​ហេតុ​ បាន​ឲ្យ​ដឹង​ថា​ ករណី​ប្លន់​នេះ​បាន​ កើត​ឡើង​ នៅពេ​លដែល​ ជន​រង​គ្រោះ ​មិន​ទាន់​ស្គាល់ ​អត្តស​ញ្ញាណ​ ជា​និស្សិត​នៅ ​សាលា​ច្បាប់​ កំពុង​ជិះម៉ូ​តូ​ របស់​ខ្លួន​ ម៉ាក់​ ស្កុប​ពី ​ពណ៌​ស ​ពាក់​ស្លាក​លេខ​ ភ្នំពេញ ​1AP-9559 ។ លុះ​មក​ដល់​ចំណុច ​កើត​ហេតុ​ ស្រាប់​តែ​លេច​មុខ ​ជន​សង្ស័យ​ ចំនួន​២នា​ក់ ដែល​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី ​ពណ៌ ​ស ដែរ​នោះ ​បាន​មក​ភ្ជង់​ យក​ម៉ូតូ​របស់​ជន​រង​គ្រោះ ​បាត់​ដោយ​ សុវត្ថិ​ភាព​ ។​​

សមត្ថ​កិច្ច​មូល​ដ្ឋាន​បាន​ ឲ្យ​ដឹង​ថា​ ក្រោយ​កើត​ហេតុ ​សមត្ថ​កិច្ច​បាន​នាំ ​ជន​រ​ង​គ្រោះ ​មក​សាក​សួរ​។ ​យ៉ាង​ណា​ក៏​ដោយ​ កម្លាំង​នគរ​បាល ​ខណ្ឌ​មាន​ជ័យ​ ក្រោម​ការ​បញ្ជា ​របស់​លោក​ស្នង​ការ​ និង​ស្នង​ការ​រង​ទទួល​ផែន​ បាន​និង​កំពុង​ ធ្វើកា​រស្រាវ​ជ្រាវ​ តាម​ចាប់​ជន​ សង្ស័យ​ទាំង​នេះ៕​

​ដោយ៖ ហេង នាង​

pheak-349

Related Articles

Back to top button
Close
Close