អ្នក​បើក​បរ​រថ​យន្ដ​ដឹក​ដី​ម្នាក់​ស្លា​ប់​ដោយ​កៀប​ជាប់​ក្នុង​រថយ​ន្ដ​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ ទី​២៨​ ខែមករា​ ឆ្នាំ​២០១៣​ លើ​នៅ​ដី​វាល​មួយ​ន្លែ​ង​ក្នុងភូមិ​បា​យ៉ាប​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ បុរស​អ្នកបើកបរ​រថយន្ដ​ដឹក​ដី​ម្នាក់​បាន​កៀប​ជាប់​នៅ​ក្នុង​កាប៊ី​ន​រថយន្ដ​ ស្លាប់​ភ្លាមៗ​ខណៈ​ដែល​កំពុង​ទយគូទ​រថយន្ដ​ចាក់​ដី​ហើយ​ត្រូវ​បាន​រថយន្ដ​ ដឹក​ដី​មួយ​គ្រឿង​ទៀត​ផុង​ដី​ក្រឡាប់​ពីលើ​រថយន្ដ​បុរស​រង​គ្រោះ​ ។​

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ ថា​ បុរស​ដែល​ត្រូវ​រថយន្ដ​ដឹក​ដី​ដូច​គ្នា​ផុង​ដី​ក្រឡាប់​សង្កត់​លើ​នោះ​ត្រូវ ​បាន​គេ​ស្គាល់ឈ្មោះ​ ផល​ សុ​ផាត​ អាយុ​២៦​ឆ្នាំ​ ជា​អ្នក​ បើករថយន្ដ​ដឹក​ដី​ស្នាក់​នៅ​ម្ដុំ​សង្កាត់​ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​ មានស្រុក​កំណើត​នៅ​ភូមិ​អង្គរ​ជ័យ​ឃុំ​មហា​ខ្ញូ​ង​ស្រុក​កោះសូទិន​ ខេត្ដកំពង់ចាម​ ។​
​តាម​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឱ្យ​ដឹង​ ថា​ នៅ​មុន​ពេល​កើតហេតុ​បុរស​រង​គ្រោះ​បាន​បើករថយន្ដ​ដឹក​ដី​មួយ​គ្រឿង​ពាក់​ ស្លាក​លេខ​ភ្នំពេញ​3A-0889​ចូល​ទៅ​កន្លែង​ កើតហេតុ​ខាងលើ​ហើយ​ក៏​ទយគូទ​ ដើម្បី​ ចាក់​ដី​ ស្រាប់តែ​ពេល​នោះ​មាន​រថយន្ដ​    ដឹក​ដី​មួយ​គ្រឿង​ទៀត​ ពាក់​ស្លាក​លេខ​ភ្នំ​ ពេញ​3A-1593​ បើកបរ​ដោយ​យុវជន​បាន​ចូល​មក​ចាក់​ដី​នៅ​ក្បែរ​នោះ​ដែរ​ ប៉ុន្ដែ​ពេល​កំពុង​បើក​ស្រាប់តែ​ផុង​ដី​បណ្ដាល​ឱ្យ​រថយន្ដ​ក្រឡាប់​មក​ ខាងស្ដាំ​ លើ​រថយន្ដ​បុរស​រង​គ្រោះ​ហើយ​សង្កត់​កៀប​ជាប់​ក្នុង​កាប៊ី​ន​បណ្ដាល​ឱ្យ​ ស្លាប់​ភ្លាមៗ​ តែ​ម្ដង​ ។​
​​
​ក្រោយ​កើតហេតុ​នគរបាល​ ចរាចរ​ខណ្ឌ​សែន​សុខ​បាន​ចុះ​ទៅ​ពិនិត្យ​និង​វាស់វែង​រួច​បាន​ប្រគល់​សព​ទៅ​ ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត​ ។​ចំណែក​រថយន្ដ​ ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​នគរបាល​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​កា​រិ​យា​ល័យ​ នគរបាល​ចរាចរ​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​តាម​ច្បាប់​ ៕​

 

Related Articles

Back to top button
Close
Close