ការ​ចាប់​ផ្តើម​ដង្ហែ​សាក​ល្បង​ ព្រះ​បរ​ម​ស​ព​ ព្រះ​បរ​មរ​តន​កោដ្ឋ​ជា​លើក​ទី​២​

ភ្នំពេញ៖ នៅ​ព្រឹកថ្ងៃទី២៦ មករា ២០១៣នេះ​ ការសាកល្បង ដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ បានចាប់ផ្តើម ធ្វើឡើង ជាលើកទី២ នេះ ដោយ​មានការ ចូលរួម ពីសំណាក់ ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ជាន់ខ្ពស់ ក្នុងជួរកម្លាំង ប្រដាប់អាវុធ ព្រម​ទាំងមាន ការចូលរួម ពីសំណាក់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស តាជី យាយជីជាច្រើននាក់។

ក្បួនដង្ហែ បានចាប់ផ្តើមធ្វើឡើង ដោយចេញពីមុខព្រះ បរមរាជវាំង តាមបណ្តោយ ផ្លូវព្រះស៊ីសុវត្ថិ ឆ្ពោះមករមនីយដ្ឋាន វត្តភ្នំ រួចបន្តទៅ តាម​ផ្លូវព្រះនរោត្តម ហើយពេលទៅ ដល់វិមានឯករាជ្រ បត់​តាមផ្លូវព្រះស៊ីហនុ ហើយបត់តាម ផ្លូវសុធារស ឆ្ពោះទៅវាលព្រះមេរុ តែម្តង ទីកន្លែង ថ្វាយព្រះភ្លើង ដល់ព្រះបរមសព ព្រះបរមរតនកោដ្ឋ។

ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ច ជាច្រើននាក់ រួមមាន នគរបាល អាវុធហត្ថ យោធា កងអង្គរក្ស ត្រូវបានដាក់ពង្រាយ នៅតាមផ្លូវ ដែល​ក្បូន​ដង្ហែឆ្លងកាត់ និងគ្រប់គោលដៅ ដើម្បីរក្សាសន្តិសុខ ដល់ក្បួន ដង្ហែទាំងមូល។

សូមបញ្ជាក់ថា នេះ​ជា​ការសាកល្បង ដង្ហែព្រះបរមសព ព្រះរបមរតនកោដ្ឋ ដែល​បានធ្វើឡើង ជា​លើក​ទី២ ពេលដែលការដង្ហែជាផ្លូវការ នឹង​ចាប់ផ្តើមធ្វើឡើង នាថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០១៣ និងពិធីថ្វាយព្រះភ្លើង នៅថ្ងៃទី៤ ខែកុម្ភះ៕

pheak-265

pheak-266pheak-267pheak-268

Related Articles

Back to top button
Close
Close