សហករណ៍កុងហ្គោជួយស្វែងរកការងារឱ្យអតីតទាហាន
សហករណ៍កុងហ្គោ កំពុងប្រាប់ក្រុមប្រដាប់អាវុធ ឱ្យភ្ញាក់ឡើងហើយស្រង់ក្លិនកាហ្វេ។ សមាជិកនៃសហករណ៍ សូផាឌី (Sopacdi) នៅភាគខាងកើតនៃសាធារណ រដ្ឋប្រជាធិបតេយ្យកុងហ្គោ (Democratic Republic of Congo) កំពុងជួយឱ្យដំណើរការឡើងវិញនូវការនាំចេញជាប្រពៃណី និងក៏កំពុងលើកទឹកចិត្តដល់អតីតកង កម្លាំងប្រយុទ្ធ ឱ្យប្រកបរបបរចិញ្ចឹមជីវិតប្រសើរជាងមុននិងសុវត្ថិភាពជាងមុនពី ដំណាំកាហ្វេ។
វា គឺជាការបើកបររយៈពេលបីម៉ោងនៅតាមផ្លូវដ៏រលាក់ ពីការិយាល័យធំរបស់សហករណ៍ សូផាឌី នៅក្នុងទីក្រុង មីណូវ៉ា (Minova) ទៅកាន់ការិយាល័យកាហ្វេ ជាតិ (National Coffee Office)នៃទីក្រុង ហ្គោម៉ា (Goma) ដែលជារដ្ឋធានីរបស់ខេត្តគីវ៉ូខាងជើង (North Kivu)។
លោក ចូជីម មុនហ្គានហ្គា (Joachim Munganga) ប្រធានសហករណ៍ សូផាឌី បានថែ្លងខណៈដែលលោកធ្វើដំណើរត្រឡប់មកទីក្រុង មីណូវ៉ាវិញថា ការទទួលបានវិញ្ញាបនបត្រសម្រាប់កាហ្វេ កុងហ្គោ ក៏មិនមែនជាដំណើរដ៏រលូនទាំងស្រុងនោះ ដែរ។
លោក ថ្លែងថា វាត្រូវចំណាយពេលពីរឆ្នាំ ក្នុងការទទួលបានវិញ្ញាបនបត្រពាណិជ្ជកម្មយុត្តិធម៌មួយដោយសារតែបទដ្ឋាន ដែលត្រូវបានតម្រូវសម្រាប់អង្គ ការសហករណ៍ ទាក់ទងទៅនឹងការគោរពបរិស្ថាននិងកិច្ចសន្យាការងាររបស់កម្មករ។
សហករណ៍ បានចាប់ផ្តើមនៅឆ្នាំ២០០៣ ប៉ុន្តែការសម្រេចបានរបស់ខ្លួនក្នុង ការចូលទៅដល់ទីផ្សារកាហ្វេប្រកបដោយផាសុកមួយទើបតែទទួលបាន នៅពេល ដែលសហករណ៍នេះត្រូវបានណែនាំទៅឱ្យអង្គការមិនមែនរដ្ឋាភិបាលរបស់ អង់ គ្លេសមួយកាលពីឆ្នាំ២០០៨ ដែលមានឈ្មោះថា ធ្វីន (TWIN) ដែលជួយផ្គូរ ផ្គងអ្នកផលិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ជាមួយនឹងបណ្តាញផ្សារទំនើបនៅបស្ចិមប្រទេស។
វា គឺទីផ្សារបស់ក្រុមហ៊ុន សេនបឺរីស៍ (Sainsburys) នៃប្រទេសអង់គ្លេស ដែលធ្វើការជាមួយអង្គការ ធ្វីន និងទីភ្នាក់ងារអភិវឌ្ឍន៍អង់គ្លេស ដែលបានទិញដូរដំបូងបង្អស់ជាមួយសហករណ៍សូផាឌី នៅក្រោមផ្លាកពាណិជ្ជកម្មយុត្តិធម៌កាលពីឆ្នាំមុន។ នៅក្នុងឆ្នាំនេះ សហករណ៍នេះទទួលបានវិញ្ញាបនបត្រអាហារសរី រាង្គហើយឥឡូវនេះសហករណ៍មានអ្នកទិញទំនិញចំនួន៧នៅ អឺរ៉ុប(Europe) សហ រដ្ឋអាមេរិក (the United States) និង ជប៉ុន (Japan)។
ទីក្រុង មីណូវ៉ា គឺជាទីក្រុងដែលមានការរីកចំរើនលឿនមួយ នៅតាមមាត់បឹង គីវ៉ូ។ ប្រជាពលរដ្ឋជាច្រើនដែលបានព្យាយាមគេចចេញពីជម្លោះ បានភៀសខ្លួនមកកាន់ទីនេះ។ ការិយាល័យរបស់សហករណ៍ សូផាឌី មានសភាពមមារញឹកនិង មាន ការរៀបចំបានល្អ ជាមួយនឹងឯកសារដែលបានរាយបញ្ជីផលិតកម្មរបស់អ្នកដាំដុះកាហ្វេនីមួយៗ និងម៉ោងធ្វើការរបស់កម្មករម្នាក់ៗ នៅឯស្ថានីយលាង សម្អាត ដែលនៅទីនោះ គ្រាប់កាហ្វេត្រូវបានដំណើរការ។
លោក មុនហ្គានហ្គា ថ្លែងថា សហករណ៍ សូផាឌី ត្រូវបានបង្កើតឡើងដើម្បីជា ការឆ្លើយតបទៅនឹងតម្រូវការចាំបាច់។កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ កាហ្វេ ភាគច្រើនពីតំបន់នេះ ត្រូវបានដឹកជញ្ជូនកាត់បឹង គីវ៉ូ នៅពេលយប់ ឆ្ពោះទៅកាន់ប្រទេស រ៉្វាន់ដា (Rwanda) ហើយខ្យល់ព្យុះដែលកើតឡើងភ្លាមៗនោះ ដែលបានបក់បោកមកលើបឹងនេះ បានពន្លិចក្រុមអ្នករត់ពន្ធប្រកបដោយគ្រោះថ្នាក់ជាច្រើន ជាមួយនឹងកប៉ាល់ដឹកជញ្ជូនរបស់ពួកគេ។ អ្នកដាំដុះកាហ្វេត្រូវការសិទ្ធិចូលទៅកាន់ទីផ្សារដ៏ប្រសើរជាងមុន។
សមាជិកទាំងឡាយក៏កំពុងស្វែងរកមធ្យោបាយ ដើម្បីផ្សះផ្សាសហគមន៍ ដែលត្រូវបានបែងចែកដោយសារជម្លោះដែរ។
លោកមុនហ្គានហ្គានិយាយថាក្រុមស្ថាបនិកនៃសហករណ៍សូផាឌីបាន ព្យាយាម គិតអំពីអ្វីដែលពួកគេអាច ចូលរួមចំណែកដល់ការដោះស្រាយ ជម្លោះជាតិពន្ធុនៅក្នុងតំបន់នេះហើយពួកគេគិតថា ប្រហែលជាពួកគេគួរតែប្រមូលផ្តុំក្រុមអ្នកផលិតហើយបញ្ចុះបញ្ចូលពួកគេ ឱ្យរៀបចំខ្លួនឯងឱ្យទៅជាសហករណ៍មួយ ។
ឥឡូវនេះ សមាជិកទាំងឡាយនៃសហគមន៍គូបដិបក្ខ ធ្វើការជាមួយគ្នានៅសាខាផ្សេងៗគ្នារបស់សហករណ៍ ដោយធ្វើការជ្រើសរើសមេដឹកនាំរបស់ពួកគេ និងលើក កម្ពស់ផលប្រយោជន៍របស់ក្រុម។
ទោះជា យ៉ាងនេះក្តី តម្លៃពន្ធខ្ពស់ទៅលើការនាំចេញកាហ្វេរបស់ប្រទេស កុងហ្គោ បន្តស្ថិតនៅជាគ្រឿងលើកទឹកចិត្តមួយសម្រាប់ការរត់ពន្ធដដែល។
លោក មុនហ្គានហ្គា ថ្លែងថា នៅក្នុងប្រទេស កុងហ្គោ ពន្ធនាំចេញ មានចំនួនប្រហែលជា១២ភាគរយ ខណៈដែលនៅក្នុងប្រទេស រ៉្វាន់ដា តម្លៃពន្ធគឺមួយភាគរយ ហើយនៅក្នុងប្រទេស អ៊ុយហ្គាន់ដា (Uganda) តម្លៃពន្ធគឺសូន្យភាគរយសម្រាប់កាហ្វេ។
សម្រែក នៅតាមដងផ្លូវ ដែលអ្នកប្រហែលជាអាចស្តាប់ឮសម្លេងនេះ គឺជាការរំឮកអំពីថាតើតំបន់នេះគឺជាតំបន់ដែលគ្មានច្បាប់ យ៉ាងដូចម្តេច។ ដូចដែលវីអូអេបានរកឃើញក្រោយមក យុវជននិងក្មេងប្រុសមួយក្រុម បានធ្វើការរត់អបអរជ័យជម្នះនៅជុំវិញទីក្រុង ដើម្បីអបអរសាទរដែលពួកគេទើបតែបានសម្លាប់ចោរប្លន់ម្នាក់ ដែលក៏ជាទាហានម្នាក់ផងដែរ។ ពួកគេបានទុកសាកសពទាហានរូបនេះនៅ ខាងក្រៅជំរំយោធាមួយ។
ដំណើរ កំសាន្តដែលដឹកនាំដោយសហករណ៍ សូផាឌី បានបន្តដំណើរទស្សនកិច្ចទៅកាន់កិច្ចប្រជុំមួយរបស់តំណាងសហករណ៍។ សមាជិកចំនួន ៣ពាន់ ៦០០នាក់ ដែលអ្នកទាំងអស់នោះធ្វើការសម្រាប់ខ្លួនឯង ត្រូវបានបែងចែកទៅជាក្រុម ដែល មានអ្នកចម្ការប្រហែល៥០នាក់ ដែលបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់ពួកគេ ដែលមេដឹកនាំទាំងនេះនឹងបោះឆ្នោតជ្រើសរើសតំណាងប្រចាំតំបន់ ហើយដែលតំណាងតំបន់នេះនឹងបោះឆ្នោតជ្រើសរើសប្រធានទៀតផង។ លោក ចន ប៊ូជូវា ហ្សី (John Buchugwazi) ដែលជាប្រធានតំបន់មួយ បានប្រាប់វីអូអេថា ដើមកាហ្វេមួយហិកតារបស់លោក បាននាំចំណូលចំនួន៤០០ដុល្លាកាលពីរដូវកន្លងទៅ។ មានរដូវកាហ្វេចំនួនពីរនៅក្នុងមួយឆ្នាំ។
លោក និយាយថា កាហ្វេទទួលបានផលចំណេញច្រើនជាងដំណាំធញ្ញជាតិផ្សេងៗទៀត ជាពិសេសនៅពេលដែលសហករណ៍ សូផាឌី បានបង្ហាញសមាជិករបស់ខ្លួន ពីរបៀបទទួលបានផលនិងគុណភាពកាន់តែប្រសើរជាងមុន។
សហករណ៍ ផ្តល់ឱ្យអ្នកចម្ការនូវតម្លៃប្រហែល២៥ភាគរយ ខ្ពស់ជាងតម្លៃដែលពួកគេសង្ឃឹមថានឹងទទួលបាន ហើយអ្នកទិញបង់ថ្លៃទ្វេដងនៃតម្លៃ នាំ ចេញ។ ប្រាក់ចំណេញត្រូវបានប្រមូលយកមកសម្រាប់ការអភិវឌ្ឍន៍និងការជួល បុគ្គ លិកជាច្រើន ដែលរួមទាំងក្សេត្រវិទូចំនួនពីរនាក់ អ្នកត្រួតពិនិត្យចំនួន១២នាក់ និងកម្មករផ្សេងទៀតចំនួន១៧០នាក់។ អ្នកត្រួតពិនិត្យមួយចំនួនគឺជាស្រ្តី ហើយសមាជិកសហករណ៍ជិតមួយពាន់នាក់ក៏ជាស្រ្តីដែរ។
កត្តា ចម្បងនៃជោគជ័យរបស់សហករណ៍ ក្នុងការទទួលបានវិញ្ញាបនបត្រ គឺស្ថានីយលាងសម្អាតរបស់សហករណ៍នេះ ដែលម៉ាស៊ីនមួយចម្រាញ់យកគ្រាប់ កាហ្វេ ហើយម្យ៉ាងទៀត បកសាច់គ្រាប់កាហ្វេខាងក្រៅចេញ។
ការ ធ្វើកិច្ចការនេះដោយដៃវិញ នឹងត្រូវចំណាយពេលយ៉ាងយូរ និងអាចមានន័យថាជាការបាត់បង់ភាពស្រស់នៃកាហ្វេ ផ្ទុយទៅវិញ ឡានរបស់សហករណ៍ ដឹក ជញ្ជូនគ្រាប់កាហ្វេទៅកាន់ស្ថានីយដើម្បីបកសំបកចេញ លាយគ្រឿង លាង សម្អាត និងហាលឱ្យស្ងួតនៅក្នុងរយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីគ្រាប់ កាហ្វេទាំងនេះ ត្រូវប្រមូលយក។
អតីត កងកម្លាំងប្រយុទ្ធជាច្រើន ធ្វើការនៅឯស្ថានីយលាងសម្អាត ដែលជួលមនុស្សចំនួន១៦១នាក់។ អតីតកងឧទ្ទាមលោក ហាបាមុនហ្គូ អេនហ្គាវ៉ា ស្សាប៉ា ((Habamungu Engavashapa) បានប្រាប់វីអូអេអំពីអ្វីដែលលោកបានគិតអំពីជីវិតជាជនស៊ីវិល។
លោក បាននិយាយថា លោកមានការសប្បាយចិត្តយ៉ាងខ្លាំង ពីព្រោះឥឡូវនេះលោកអាចមានពេលយប់នៅផ្ទះ។ផ្ទុយទៅវិញ កាលពីមុនលោកបាន ចំណាយពេលវេលាយប់នៅក្នុងព្រៃ។ អតីតទាហានលោក អាបឌុល ម៉ា ហាហ្គី (Abdul Mahagi) ក៏មានការសប្បាយចិត្តដែរជាមួយនឹងការងារថ្មីរបស់លោកដែរ។
លោក បាននិយាយថា លោកទទួលរងការឈឺចាប់ នៅពេលដែលលោកស្ថិត នៅក្នុងជួរកងទ័ព ប៉ុន្តែ ឥឡូវនេះ លោកកំពុងចាប់ផ្តើមមានអារម្មណ៍ធូរស្បើយច្រើនហើយ។ ចាប់តាំងពីធ្វើការជាមួយសហករណ៍ សូផាឌី លោកត្រូវបានបណ្តុះបណ្តាលឱ្យក្លាយទៅជាអ្នកបញ្ជាគ្រឿងចក្រម្នាក់។ លោកទទួលបាន កិច្ចសន្យាការងារ ហើយកំពុងរកប្រាក់កម្រៃ និងកំពុងចាប់ផ្តើមសម្លឹងមើលថាតើត្រូវរៀបចំឆាកជីវិតរបស់លោក យ៉ាងដូចម្តេច។
រស់ជាតិចុងក្រោយនៃការងាររបស់សហករណ៍ គឺការភ្លក់កាហ្វេមួយកែវយ៉ាង លឿន។
មាន តំបន់ដាច់ស្រយាលជាច្រើនផ្សេងទៀត នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ DRC ដែលក្រុមប្រដាប់អាវុធ ជួបបញ្ហាកាន់ច្រើន ដែលតាមទ្រឹស្តី ក៏អាចផលិតកាហ្វេសម្រាប់ទីផ្សារអន្តរជាតិផងដែរ។
គន្លឹះនៅក្នុង កម្រិតគុណភាពនៃភាពឆ្ងាញ់របស់កាហ្វេ ហាក់ដូចជាការមាន លទ្ធភាពក្នុងការទទួលបានម៉ាស៊ីន ដែលអាចដំណើរការចម្រាញ់គ្រាប់កាហ្វេបានយ៉ាងឆាប់រហ័ស។ ប៉ុន្តែ ប្រសិនបើគ្មានម៉ាស៊ីនបែបនេះទេ គ្រាប់កាហ្វេដែលចម្រាញ់ដោយដៃ មានទីផ្សារមួយរួចទៅហើយដែរ ហើយនៅពេលដែលគ្រាប់កាហ្វេស្ងួត វាអាចត្រូវបានរក្សាទុកសម្រាប់រយៈពេលយ៉ាងយូរ ខណៈពេលដែលអ្នកផលិតរង់ចាំ ការប្រមូលទិញ។
កន្លងមក ដំណើរការទាំងអស់នេះមានន័យថាជាការងារនិងប្រាក់សម្រាប់តំបន់ដាច់ ស្រយាលនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៕ ប្រែសម្រួលដោយ ឌី ខាំបូលី (VOA)