អ្នក​វិទ្យាសាស្រ្ត​អូស្រ្តាលី​ធ្វើ​ការ​សិក្សា​លើ​បញ្ហា​ប្រឈម​នៃ​ការ​ចោល​សំរាម​ផ្លាស្ទីក​ទៅ​ក្នុង​សមុទ្រ

ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​ប្រទេស​ អូស្រ្តាលី​ និយាយថា​​សំរាម​ជាតិ​ ផ្លាស្ទីក​ដែល​ហូរ​ចោល​ទៅ​ក្នុង​មហាសមុទ្រ​ ប៉ាស៊ីហ្វិក នឹង​មិន​ងាយ​សាប​សូន្យ​​ឡើយ​ យ៉ាង​តិច​ក៏​៥០០ឆ្នាំ​ដែរ។

លោក ​បណ្ឌិត Erik Van Sebelle ​ជា​ប្រធាន​ដឹក​នាំ​ក្រុម​ស្រាវ​ជ្រាវប្រចាំ​​អង្គភាព​ជំនាញ​ផ្នែក​ វិទ្យាសាស្រ្ត​​ប្រព័ន្ធ​អាកាស​ធាតុ​នៃ​​ក្រុម​ប្រឹក្សា​ដើម្បី​ការស្រាវ​ ជ្រាវ​របស់​ប្រទេស​​អូស្រ្តាលី​​ (Australian Research Council Centre of Excellence for Climate System Science) ។ លោក​កំពុង​តែ​ពិនិត្យ​មើល​សំរាម​ផ្លាស្ទីក​ដែលកំពុង​អណ្ដែត​ក្នុង​​ចរន្ត​ ទឹកសមុទ្រកួច​វិល​វល់។

លោក​មាន​ប្រសាសន៍​ថា លទ្ធ​ផល​នៃ​ការ​ស្រាវ​បង្ហាញ​ថា សំរាម​​ផ្លាស្ទីក​មិន​ងាយ​​ប្រមូល​ផ្ដុំ​គ្នា​ឡើយដោយ​សារសំរាម​​​ផ្លាស្ទីក​ បាន​បែក​ជា​កម្ទេចៗតូច​​​ដែល​មិន​អាច​មើល​ឃើញ​នឹង​ភ្នែក​ដោយ​ងាយ ហើយ​គេ​​មាន​ការ​លំបាក​ក្រៃ​លែង​ក្នុង​ការ​ប្រ​មែ​ប្រមូល​សំរាមផ្លាស្ទីក​​ ទាំង​នោះ៕(Radio Australia)

Related Articles

Back to top button
Close
Close