ឈប់ម៉ូតូនិយាយទូរស័ព្ទត្រូវក្រុមចោរវាយប្លន់យកម៉ូតូទៅបាត់
ភ្នំពេញ៖ កាលពីវេលាម៉ោង២២នឹង៣០នាទីយប់ ថ្ងៃ២០ ខែមករា បុរសពីរនាក់បានរងរបួសបែកមុខបែកមាត់ ពេលដែលឈប់ម៉ូតូនិយាយទូរស័ព្ទត្រូវក្រុមចោរមាន គ្នា៦នាក់ជិះម៉ូតូ៣គ្រឿងមកធ្វើសកម្មភាពវាយប្លន់យកម៉ូតូទៅបាត់ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងច្រកចូលសាលាសង្កាត់ទឹកថ្លាក្បែរក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ក្នុងភូមិ១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ។
យុវជនរងគ្រោះទាំង២នាក់១ឈ្មោះសោម សាវន អាយុ២៦ឆ្នាំ ជាកម្មករសំណង់បានរងរបួសបែកចិញ្ចើមខាងឆ្វេងជាម្ចាស់ម៉ូតូនឹងពីរ ឈ្មោះហ៊ឹម វណ្ណៈ អាយុ២៣ឆ្នាំ ជាជាងជុសជួលរថយន្តបានរងរបួសបែកមាត់នឹងមុខ ជនរងគ្រោះទាំងពីរនាក់នេះស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សម្ថកិច្ចខណ្ឌសែនសុខបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះទាំងពីរនាក់បានជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៧ពាក់ស្លាកលេខ ពោធិ៍សាត់ 1B 4605 មួយគ្រឿងឌុបគ្នាទៅផឹកទឹកត្នោតជូរនៅម្តុំចំការព្រីនរួចមកវិញ ទៅផ្ទះមិត្តស្រីនៅក្បែរសាលាសង្កាត់ទឹកថ្លាហើយនិយាយទូរស័ព្ទជាមួយ មិត្តស្រីដើម្បីហៅចេញពីផ្ទះទៅដើរលេងពេលនោះស្រាប់តែមនមុខជនល្មើស មានគ្នា៦នាក់ជិះម៉ូតូ៣គ្រឿងមិនស្គាល់ម៉ាកមកវាយទៅលើជនរងគ្រោះ ទាំងពីនាក់យ៉ាងដំណំបណ្តាលឲ្យយុវជនទាំង២នាក់រងរបួសបែកមុខបែកមាត់។
ក្រោយពេលកើតហេតុជនរងគ្រោះទាំងពីរនាក់ត្រូវបានបានសមត្ថកិច្ចយកទៅ សាកសួរនៅប៉ុស្តិ៍ទឹកថ្លា ដើម្បីរកដម្រុយក្រុមចោរមកចាត់ការតាមផ្លូវច្បាច់៕