កម្មករ​រោង​ចក្រ​កាត់​ដេរ​គ្លេត​ភ្លី ​ហ្គាមេ​ន​បន្ត​ធ្វើ​កូដ​កម្ម​

ភ្នំពេញ​៖ នៅ​ព្រឹក​ ថ្ងៃទី ១៨ មករា ​២០១៣នេះ កម្មករ​កម្ម​ការ​នី​រោងចក្រ​កាត់ដេរ គ្លេត​ភ្លី ហ្គា​មេន ដែលមាន​ទីតាំងនៅ ភូមិ​ជម្ពូ​វ័ន ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ប្រមាណ​ជាង​មួយ​ពាន់​នាក់​បាននាំគ្នា​ឈរ​ធ្វើ​កូដកម្ម​នៅ​រោងចក្រ​ ក្នុង​គោលបំណង​ត្រៀម​ហែរ​មកកាន់​រដ្ឋសភាជាតិ ដើម្បី​ស្វែងរក​ដំណោះស្រាយ​បន្ទាប់ពី​ធ្វើ​កូដកម្ម​នៅមុខ​រោងចក្រ​អស់​រយៈ​ បួន​ថ្ងៃ​កន្លងមកហើយ​ប៉ុន្តែ​គ្មាន​ដំណោះស្រាយ ។ ប៉ុន្តែ​គោលបំណង​ត្រៀម​ហែរ​ក្បួន​កូដកម្ម​នេះ​ត្រូវបាន​សមត្ថកិច្ច​និង​ អាជ្ញាធរ​រារាំង​។

​​គោលបំណង​ធ្វើ​កូដកម្ម​របស់​កម្មករ​ខាងលើនេះ គឺ​ក្រុមកម្មករ​បានទាមទារ​និង​លក្ខខណ្ឌ ការងារ​ផ្សេងៗ​ចំនួន​១២​ចំណុច​ពី​រោងចក្រ ក្នុងនោះ​ចំណុច​សំខាន់​គឺ​ទាមទារ​ប្រាក់​គោល​របស់​កម្មករ ពី​៦១​ដុល្លា​ដល់​៩៣​ដុល្លា​និង​ទាមទារ​សូម​ឲ្យ​ក្រុមហ៊ុន​ទទួលយក​សហជីព​ស៊ី ​ខៅ​ឌូ​ដែល​ក្រុមហ៊ុន​បញ្ឈប់​ការងារ ឲ្យ​ចូលធ្វើការ​វិញ​។​ប៉ុន្តែ​រាល់​ការទាមទារ​ទាំងអស់នេះ​នៅ​មិនទាន់មាន​ ដំណោះស្រាយ​នៅឡើយ​ទេ ហើយ​ពួកកម្មករ​នៅ​បន្តធ្វើ​កូដកម្ម​ដដែល​៕​

1571_DSC053881571_DSC053921571_DSC05399

Related Articles

Back to top button
Close
Close