អ្នកបាញ់កម្មការិនី ៣នាក់ត្រូវបានប៉ូលីសតាមចាប់ខ្លួន
កាលពីថ្ងៃទី ២២ កុម្ភៈ ២០១២ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអះអាងថា ជនសង្ស័យ ដែលបាញ់កម្មករ ៣ នាក់ឲ្យរងរបួសធ្ងន់ នៅរោងចក្រ ក្នុងក្រុងបាវិត ត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណ ហើយ និងកំពុងស្វែងតាមរកចាប់។
លោកបានបន្តថា យើងដឹងអ្នកបាញ់ជាអ្នកណាហើយ ហើយយើងក៏មានភស្តុតាងដើម្បីផ្តន្ទាទោសអ្នកនោះផងដែរ ប៉ុន្តែក្រសួងមិនអាចបញ្ចេញព័ត៌មានរបស់ជនសង្ស័យនោះទេ ដោយសារការស៊ើបអង្កេតកំពុងបន្ត ទាក់ទងនឹងទីកន្លែងរបស់ជនសង្ស័យនោះ៕