​កុំ​មាន​ការ​ភ្ញាក់​ផ្អើល​​នៃ​ការ​បាញ់សា​ក​ល្បង​កាំ​ភ្លើង​​ធំ​នៅ​រសៀល​ម៉ោង​ ៣ ថ្ងៃ​ទី ២៥មករា

ភ្នំពេញ​៖ ក្រសួងការពារ​ជាតិ​ប្រកាសថា ​នឹង​មាន​ការ​បាញ់​សាកល្បង​​កាំភ្លើងធំ​​ ១០៥​​មីលីម៉ែត្រ ចំនួន​១០១​​ណាត់ នៅ​រសៀល​ថ្ងៃទី២៥ ​ខែ​មករា​ ឆ្នាំ​២០១៣ ​គឺ​មុន​​ព្រះ​រាជ​​ពិធី​​ដង្ហែ ​ព្រះបរម​​សព​ ព្រះ​បរម​រតន​​កោដ្ឋ។​

សេចក្តី​ជូនដំណឹង​​ រប​ស់​អគ្គមេ​បញ្ជា​ការ​កង​យោធ​ពល​ខេម​រភូមិន្ទ​ ចេញ​ផ្សាយ​នៅថ្ងៃទី១៧ ​ខែមករា​ ឆ្នាំ២០១៣ ​បាន​ជូនដំណឹង​ដល់​មហាជន​ និង​អាជ្ញា​ធរ​ដែនដី ​ក្នុង​រាជធានី​ភ្នំពេញ ​និង​ខេត្ត​កណ្តាល​ថា ​ការ​បាញ់សា​កល្បង​បច្ចេក​ទេស​​កាំភ្លើងធំ ​១០៥​មីលី​ម៉ែត្រ​​​១០១​ណាត់ ​សម្រាប់​​ព្រះ​រាជ​ពិធី​ដង្ហែ​​ព្រះ​បរមសព ​ព្រះបរម​រតន​កោដ្ឋ​ នៅថ្ងៃទី២៥​ ខែមករា​ ឆ្នាំ២០១៣​ វេលាម៉ោង​៣​រសៀល ​នៅទីតាំង​កងពល​តូច​ទ័ព​ពិសេ​ស​ឆ័ត្រ​​យោង​៩១១ ​ស្ថិត​នៅសង្កាត់​កន្ទោក​ ខ័ណ្ឌ​ពោធិសែនជ័យ​ រាជធានីភ្នំពេញ។​

ការបាញ់​កាំភ្លើង​ធំនោះ ​នឹង​ត្រូវ​ធ្វើឡើ​ងជាផ្លូវការ​​នៅថ្ងៃ​ដង្ហែ​ព្រះបរមសព​ សម្តេចព្រះ​ នរោត្តម​ សីហនុ ​នៅព្រឹកថ្ងៃទី១ ​ខែកុម្ភៈ​​ និង​​នៅ​ថ្ងៃ​​ថ្វាយ​ព្រះ​ភ្លើង​ នៅ​រសៀល​ថ្ងៃទី៤ ​ខែកុម្ភៈ​ ឆ្នាំ២០១៣។

សេចក្តី​ជូន​ដំណឹង បាន​បន្ថែមថា ​សូម​កុំមាន​ការ​ភ្ញាក់​ផ្អើល​រាល់​សំឡេង​ស្នូរ​ នៃ​កាំភ្លើង​ចំថ្ងៃ​ដែល​បាន​ជូន​ដំណឹង​នោះ៕​

index

Related Articles

Back to top button
Close
Close