ជន​ដៃ​ដល់​ ៣​នាក់​វាយ​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​ក្រោយ​​មក​ចាប់​បាន​វិញ​

ភ្នំពេញ ៖ កាល ពីវេលាម៉ោង១២ និង១០នាទី រំលងអាធ្រាត្រឈានចូល ថ្ងៃទី១៨ ខែកមរា  ​ជន​ដៃ​ដល់ ​មានគ្នា០៣នាក់បាន​ប្លន់​យក​ម៉ូតូ​ម៉ាក​ស្កុបពី មួយគ្រឿងពីជនរងគ្រោះ បានសម្រេច នៅ​ចំណុច​ មុខក្លោងទ្វារ ពហុកីឡាដ្ឋានអូឡាំពិក តាមបណ្ដោយផ្លូវ២១៧ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧មករា។

ជនរងគ្រោះដែលត្រូវចោរ ប្លន់យកម៉ូតូម៉ាកស្កុបពី ពណ៌ស លាយផ្កាឈូក ស៊េរី២០១១ ពាក់​ស្លាក​លេខ 1AT-3046 មានឈ្មោះ ច័ន្ទ លាំង​ឆាយ ភេទប្រុស អាយុ២១ឆ្នាំ មានមុខរបរជា អ្នកបើក រថ​យន្ដ មានទីលំនៅ បច្ចុប្បន្ន ផ្ទះលេខ១៦Eo ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌ​មាន​​ជ័យ។ ​

ចំណែកជនដៃដល់ មានគ្នា០៣នាក់ ទី១-ជ្រឹង ចាន់ណារៀម ភេទប្រុស អាយុ២០ឆ្នាំ ទី២-ជ្រឹង ចាន់​វល័ក្ខ ភេទប្រុស អាយុ២៣ឆ្នាំ  អ្នក​ទាំង​២​ស្នាក់នៅ ផ្ទះភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌ​ឫស្សី​កែវ និងទី៣-ឈ្មោះ វឹង ធីតា ភេទប្រុស អាយុ២២ឆ្នាំ ធ្វើការនៅហាងហ្វូតូសប ក្បែរផ្សារ ទួលសង្កែ មានទីលំនៅ ផ្ទះលេខ៦២ ផ្លូវលេខ៩០១ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ​

តាមព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ មានគ្នា០៦នាក់ ជិះម៉ូតូ០៣គ្រឿង ម៉ាក​ឃ្លីក អេសអិល និងម៉ូតូម៉ាកស្កុបពី ក្នុង​ទិសដៅពីត្បូងទៅជើង ពេលមកដល់កន្លែងកើត ហេតុ​ស្រាប់​តែ ក្រុមជនដៃ ដល់ ជិះម៉ូតូមកពីគ្រោះហើយយកមួក សុវត្ថិភាពវាយក្បាល ជន​រង​គ្រោះ​ដែល​ជិះ​ម៉ូតូ ស្កុ​បពីបណ្ដាលឲ្យ ដួល ម៉ូតូ ហើយពួកគេបានចុះ មកដណ្ដើមម៉ូតូយកទៅ បាត់។

ក្រោយកើតហេតុក្រុមជនរងគ្រោះ បានស្គាល់អត្ដសញ្ញាណ របស់ជនដៃដល់ក៏បានរាយការណ៍ឲ្យ សមត្ថកិច្ច នគរបាលប៉ុស្ដិ៍វាលវង់ ក្រ​បួច​បានទាំង០៣នាក់ បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ រួម​ទាំង​វត្ថុតាង កំពុងឃុំខ្លួននៅអធិការដ្ឋាន ខណ្ឌ៧មករា ដើម្បីកសាង សំណុំ​រឿង​បញ្ជូន ទៅ​កាន់​សាលា​ដំបូងរាជធានីភ្នំពេញ តាមនីតិវិធីច្បាប់៕

CH-0238

Related Articles

Back to top button
Close
Close