រដ្ឋធានីរបស់ឥណ្ឌូណេស៊ីរងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ
ក្រុងហ្សាការតាជារដ្ឋធានីរបស់ប្រទេស ឥណ្ឌូណស៊ី បានជួបនឹងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ហើយរហូតមកទល់ពេលនេះមានរបាយការណ៍ថា មានមនុស្ស២នាក់បានស្លាប់ និងមនុស្សជិត១ម៉ឺនបានបង្ខំចិត្តចាកចេញពីលំនៅឋាន។
អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយរបស់ឥណ្ឌូណេស៊ី និយាយថា ៣០%នៃទីក្រុងនេះបានរងផលប៉ះពាល់ដោយសារទឹកជំនន់នេះ ហើយមានមនុស្សជាច្រើននាក់ទៀតអាចត្រូវជម្លៀសចេញពីផ្ទះសម្បែង របស់ពួកគេទៀតផង នៅក្នុងកន្លែងមួយ ចំនួនកម្រិតទឹកបានឡើងកម្ពស់ដល់ទៅបីម៉ែត្រ។
ហើយ ស្របពេលគ្នានេះដែរ អាជ្ញាធររបស់ប្រទេសឥណ្ឌូណេស៊ី កំពុងធ្វើការគំរាមដល់ប្រជាសហគមន៍មួយដែលមានពលរដ្ឋកាន់សាសនា អ៊ិស្លាមនិកាយស្ហ៊ីអ៊ិតហើយដែលគ្មានលំនៅឋានពិតប្រាកដនោះថានឹង ត្រូវជម្លៀសពួកគេឲ្យទៅរស់នៅក្នុងតំបន់មួយផ្សេងទៀត ប្រសិនបើពួកគេមិនព្រមប្ដូរខ្លួនដើរតាមនិកាយ ស៊ុន្នី នៃអ៊ិស្លាមសាសនាទេនោះ។
សាសនិកអ៊ិស្លាមកាន់និកាយស្ហ៊ីអ៊ិត ចំនួនប្រមាណ១៦៥នាក់បានចូលទៅរស់នៅក្នុងតំបន់នោះក្នុងលក្ខណៈជា ការបោះជំរំក្នុងកីឡាដ្ឋានមួយក្នុងខេត្តជ្វាខាងកើតចាប់តាំងតែ ភូមិរបស់ពួកគេត្រូវបានក្រុមអ្នកប្រឆាំងនិកាយរបស់ពួកគេមួយ ក្រុមបានចូលអុកឡុកកាលពីខែសីហាមុនដោយសារតែបញ្ហាជំនឿនិកាយ សាសនាខុសគ្នា។
នៅក្នុងហេតុការណ៍នោះមានមនុស្សម្នាក់ស្លាប់ ហើយលំនៅឋានជាច្រើនខ្នងត្រូវគេដុតបំផ្លាញ។
អង្គការ លើកលែងទោសអន្តរជាតិ (Amnesty International) ប្រចាំការនៅក្នុងប្រទេសឥណ្ឌេស៊ីបញ្ជាក់ថា ជនទាំងរងគ្រោះទាំងនោះត្រូវគេទុកពេលឲ្យ៦អាទិត្យដើម្បីឲ្យធ្វើ ការសម្រេចចិត្ត៕(Radio Australia)